ក្នុងចំណោមម្ចាស់មេដាយមាសទាំង៣វិញ្ញាសា របស់កម្ពុជា ក្នុងប្រភេទកីឡា Jujitsu ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ លើទឹកដីរាជធានីភ្នំពេញ ប្រទេសកម្ពុជា សុទ្ធតែមានចំណាត់ថ្នាក់ World Ranking លំដាប់ Top10 ទាំងអស់។
ម្ចាស់មេដាយមាស៣គ្រឿង ក្នុងនោះ កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករទូច ពីរកក្កដា ដណ្តើមបានមេដាយមាស២គ្រឿង លើវិញ្ញាសា Men’s Duo ១គ្រឿង និងមេដាយមាសវិញ្ញាសា Men’s Show ១គ្រឿង។ ចំណែកមេដាយមាស១គ្រឿងទៀត រកបានដោយវីរកីឡាការិនី ខាន់ ចេសា លើប្រភេទវិញ្ញាសា Women’s ne-waza nogi 52 kg។
បើងាកមើលតារាងចំណាត់ថ្នាក់ពិភពលោកក្នុងខែសីហា ឆ្នាំ២០២៣ នេះឃើញថា៖
-វិញ្ញាសា Men’s Duo ពិភពលោក កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករទូច ពីរកក្កដា ឈរលេខ១០
-វិញ្ញាសា Men’s Show ពិភពលោក កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករទូច ពីរកក្កដា ឈរលេខ៩
-វិញ្ញាសាWomen’s ne-waza nogi 52 kg ពិភពលោក កីឡាការិនី ខាន់ ចេសា ឈរលេខ៤