៤ក្រុមដែលមិនទាន់រកបានពិន្ទុនៅថ្ងៃបើកឆាកពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2023-24 មានគីរីវង់សុខសែនជ័យ កងយោធពលខេមរភូមិន្ទ (ទ័ព) បឹងកេតអែហ្វស៊ី និងអង្គរថាយហ្គឺរ នឹងត្រូវធ្វើការប្រកួតរៀងៗខ្លួន ក្នុងសប្ដាហ៍ទី២ នារសៀលថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ នេះលើ២ទីលានផ្សេងគ្នា។
- ម៉ោង ៣ៈ៤៥រសៀល គិរីវង់សុខសែនជ័យ ត្រូវប៉ះកងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ
- ម៉ោង ៦ល្ងាចបឹងកេត ត្រូវប៉ះ អង្គរថាយហ្គឺរ នៅវេលានៅកីឡដ្ឋានជាតិ(អូឡាំពិក)
លទ្ធផលការប្រកួតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣
លទ្ធផលការប្រកួតថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣
តារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី១
សូមបញ្ជាក់ថា ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន១០ក្រុមចូលរួម ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ដោយក្រុមលេខ១ដល់លេខ៤មានឈ្មោះឡើងទៅជុំបន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕