ក្រោយចំណាយភាពយុវវ័យជាមួយបាល់ទះអស់ជាច្រើនឆ្នាំ នាង Wilda Nurfadhilah បានប្រកាសចូលនិវត្តន៍ពីក្រុមបាល់ទះជម្រើសជាតិនារីឥណ្ឌូណេស៊ី ហើយ ដោយបន្សល់ស្នាដៃជាច្រើនទាំងក្នុងស្រុក ប្រចាំតំបន់អាស៊ាន និងទ្វីបអាស៊ី។
កាលពីអាយុ១៦ឆ្នាំនាង Wilda Nurfadhilah ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក្រោយបង្ហាញខ្លួនបានល្អក្នុងក្លិប Alko Bandung ខណៈស្នាដៃនាងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមគឺ៖
២០១១៖ ទីក្រុង Palemmbang ឥណ្ឌូណេស៊ី ឈ្នះមេដាយសំរឹទ្ធិ
២០១៣៖ ទីក្រុង Naypyidaw មីយ៉ាន់ម៉ា ឈ្នះមេដាយសំរឹទ្ធិ
២០១៥៖ សិង្ហបុរី ឈ្នះមេដាយសំរឹទ្ធិ
២០១៧៖ ទីក្រុងកូឡាឡាំពួរ ម៉ាឡេស៊ី ឈ្នះមេដាយប្រាក់
២០១៩៖ ទីក្រុង Pasig ហ្វីលីពីន ឈ្នះមេដាយសំរឹទ្ធិ
២០២១៖ ទីក្រុង Quảng Ninh វៀតណាម ឈ្នះមេដាយសំរឹទ្ធិ
២០២៣៖ ទីក្រុងភ្នំពេញ កម្ពុជា ឈ្នះមេដាយសំរឹទ្ធិ
ថ្មីនេះរូបគេបានជួយឥណ្ឌូណេស៊ី ឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី 2023 Asian Women’s Volleyball Challenge Cup នៅខេត្ត East Java ក្រោយចាញ់វៀតណាម នៅវគ្គផ្ដាច់ព្រ័ត្រ។
ចំណែកពានរង្វាន់ឯកត្តជនដែលកីឡាការិនីវ័យ២៨ឆ្នាំរូបនេះធ្លាប់ឈ្នះមានដូចជា៖
2015 Indonesian Proliga – “Best Blocker”
2016 Indonesian Proliga – “Best Blocker”
2017 VTV Cup Championship – “Best Middle Blockers”
2019 Indonesian Proliga – “Best Spiker”
2022 Indonesian Proliga – “Best Blocker”
2023 Asian Challenge Cup – “Best middle blocker”
2023 SEA V.League – First Leg – “Best middle blocker”
ក្នុងអាជីពបាល់ទះរបស់គេ Wilda Nurfadhilah ធ្លាប់លេងឱ្យក្រុមក្នុងស្រុកដូចជា៖
២០១០-១១៖ ក្លិប Alko Bandung
២០១៣-១៤៖ ក្លិប Manokwari Valeria Papua Barat
២០១៥-១៧៖ ក្លិប Jakarta Elektrik PLN
២០១៨៖ ក្លិប Bandung Bank BJB Pakuan
២០១៩៖ ក្លិប Jakarta PGN Popsivo Polwan
២០២១៖ ក្លិប Jakarta Pertamina Energi
២០២២-បច្ចុប្បន្ន៖ ក្លិប Bandung BJB Tandamata
អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រៅពីជោគជ័យក្នុងវិស័យបាល់ទះ ជីវិតរបស់ Wilda Nurfadhilah ក៏បានបញ្ចប់ការសិក្សាយ៉ាងត្រចះត្រចង់ផងដែរ ដោយទទួលបានសញ្ញាប័ត្រផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Bandung Raya និងទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកអប់រំ ពីសាកលវិទ្យាល័យ STKIP Pasundan៕