ត្រឹមសប្តាហ៍ទី៤ ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League ២០២៣-២០២៤ មានកីឡាករ៦នាក់ ដែលជាប់ក្នុងបញ្ជីឈ្មោះជាកីឡាករល្អប្រចាំការប្រកួត (ឈ្នះ MVP) ដោយគ្មានគ្រាប់បាល់។
អ៊ុក សុវណ្ណ របស់វិសាខាឈ្នះ MVP នៅសប្ដាហ៍ទី១ ជំនួប វិសាខា ២-០ គិរីវង់សុខសែនជ័យ
Mirzaev Alisher Umidovich របស់វិសាខាឈ្នះ MVP នៅសប្ដាហ៍ទី2 ជំនួប វិសាខា ៤-១ ណាហ្គាវើលដ៍
Takaki Ose របស់ភ្នំពេញក្រោនឈ្នះ MVP នៅសប្ដាហ៍ទី៣ ជំនួប ភ្នំពេញក្រោន ១-០ Tiffy Army
លី វ៉ាហេទ របស់បឹងកេតឈ្នះ MVP នៅសប្ដាហ៍ទី៤ ជំនួប បឹងកេត ៤-២ វិសាខា
ឆីង សុខផាន្នី របស់គិរីវង់សុខសែនជ័យឈ្នះ MVP នៅសប្ដាហ៍ទី៤ ជំនួប គិរីវង់សុខសែនជ័យ ១-២ ព្រៃវែង
Tetsuaki Misawa របស់Tiffy Army ឈ្នះ MVP នៅសប្ដាហ៍ទី៤ ជំនួប Tiffy Army ៣-០ អង្គរថាយហ្គឺរ
ខណ:កីឡាករ DE OLIVEIRA BASTOS JONATA របស់វិសាខា និង MARCUS WARREN HABER របស់ព្រះខ័នរាជស្វាយរៀង គឺជាកីឡាករដែលជាប់ក្នុងតំណែងរកគ្រាប់បាល់បានគ្រប់ការប្រកួត ដោយឆ្លងកាត់៤ប្រកួតដូចគ្នាកន្លងមក បញ្ចប់សប្ដាហ៍ទី៤។
ដោយលែកសម្រាប់បេក្ខភាពកីឡាករឆ្នើមប្រចាំខែសីហា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH ) ខណ:ចាន់ វឌ្ឍនាកា ជាកីឡាករខ្មែរតែម្នាក់គត់ដែលស្ថិតក្នុងចំណោមកីឡាករបរទេស ៧នាក់ផ្សេងទៀត៕