ការប្រកួតកីឡាអេឡិចត្រូនិច eCambodian Premier League រដូវកាលដំបូង ២០២៣-២៤ បានបញ្ជប់ការប្រកួតប្រចាំសប្តាហ៍ទី៦ហើយ កាលពីថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះឃើញថា កីឡាករ ពិដោរ កុរច័ន្ទរតនា ដំណាងក្រុមភ្នំពេញក្រោន ជាក្រុមមិនទាន់ឈ្នះសោះ ក្រោយឆ្លងកាត់៦ប្រកួត ស្មើ២ ចាញ់៤ប្រកួតមាន២ពិន្ទុ។

លទ្ធផលការប្រកួតសប្តាហ៍ទី៦

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី៦

គួរឱ្យដឹងថា ការប្រកួតកីឡាអេឡិចត្រូនិច eCambodian Premier league រដូវកាលឆ្នាំ២០២៣-២៤ ទើបបង្តើតឡើងដំបូងនៅឆ្នាំ២០២៣ ស្របពេលដែលកីឡាករទាំង ១០រូបដំណាងក្លិបលីគកំពូលកម្ពុជា ប្រកួតវិលជុំសន្សំពិន្ទុ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាម្ចាស់ពានរង្វាន់ប្រចាំរដូវកាល៕

Share.