ឆ្លងកាត់ការប្រកួតសប្ដាហ៍ទី៧ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ នៅតែមិនអាចរកជ័យជម្នះបាន ខណ:បឹងកេត ឈ្នះ ណាហ្គាវើលដ៍ នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤។
លទ្ធផលចប់ការប្រកួត ថ្ងៃទី២៩ កញ្ញា សប្ដាហ៍ទី៧៖
- គិរីវង់សុខសែនជ័យ ០-១ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន គិរីវង់
- បឹងកេត ៣-១ ណាហ្គាវើលដ៍ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)
គិរីវង់សុខសែនជ័យ ឆ្លងកាត ៦ប្រកួតកន្លងមក មិនទាន់ស្គាល់ជ័យជម្នះសោះ ចាញ់វិសាខា ២-០ ស្មើជាមួយ Tiffy Army ១-១ ចាញ់អង្គរថាយហ្គឺរ ២-០ ចាញ់ព្រៃវែង ២-១ ចាញ់បឹងកេត ២-០ និងចុងក្រោយស្មើជាមួយ ណាហ្គាវើលដ៍ ១-១ បច្ចុប្បន្ននៅចំណាត់ថ្នាក់លេខ ១០ មានតែ ២ពន្ទុប៉ុណ្ណោះ។
កម្មវិធីប្រកួតនៅថ្ងៃទី៣០ កញ្ញា មាន ៣គូសម្រាប់សប្ដាហ៍ទី៧ ដូចខាងក្រោម៖
- ព្រៃវែង ជួប ព្រះខ័នរាជស្វាយរៀង ហ្វូតបល ក្លិប ឯ.ក នៅកីឡដ្ឋាន ព្រៃវែង វេលាម៉ោង ៣:៤៥នាទីរសៀល
- អង្គរចាយហ្គឺរ ជួប ភ្នំពេញក្រោន នៅកីឡដ្ឋាន ហនុមាន វេលាម៉ោង ៣:៤៥នាទីរសៀល
- វិសាខា ជួប កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋាន ព្រីនស៍ វេលាម៉ោង ៦:០០នាទីល្ងាច
បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz ជាក្រុមមិនទាន់ចាញ់ ដោយឈ្នះ៦ ជាប់គ្នា ឈ្នះ Tiffy Army ២-០ ឈ្នះភ្នំពេញក្រោន ២-១ ឈ្នះណាហ្គាវើលដ៍ ១-០ ឈ្នះ ISI ២-១ ឈ្នះអង្គរថាយហ្គឺរ ៥-២ និងឈ្នះវិសាខា ១-០ បច្ចុប្បន្នឈរកំពូលរតារាង មាន១៨ពិន្ទុពេញ នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤៕