សាលាបាល់ទាត់បឹងកេត នៅរសៀលថ្ងៃទី២៦ ខែតុលានេះ បានប្រកាសពីការបញ្ជូលក្រុមយុវជនអាយុក្រោម ១២ឆ្នាំរបស់ខ្លួន ដើម្បីទៅចូលរួមក្នុងការប្រកួតពានរង្វាន់អន្តរជាតិ JSE INTERNATIONAL FOOTBALL FESTIVAL នៅខេត្តឈៀងម៉ៃ ប្រទេសថៃ។
ប្រកួតពានរង្វាន់អន្តរជាតិ JSE INTERNATIONAL FOOTBALL FESTIVAL នេះដែរក៏មានការចូលរួមពីបណ្ដាលប្រទេសចំនួន ៦ផ្សេងទៀតមានដូចជា ថៃ, សិង្ហបុរី, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, កូរ៉េខាងត្បូង និងឡាវ ដោយការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣៕