ក្លិបបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះក្រុមខ្លាំងអូស្រ្តាលី Macarthur FC ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ប្រកួតទី៣ នៅយប់ថ្ងៃទី២៦ ខែតុលា វគ្គជម្រុះពូល F នៃពានរង្វាន់ AFC Cup 2023/24។
សម្រាប់ការប្រកួតទី១ របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះក្រុម Dynamic Herb Cebu របស់ហ្វីលីពីន ក្នុងលទ្ធផល ៣ទល់និង០ នារាត្រីថ្ងៃទី២១ ខែកញ្ញា នៅកីឡដ្ឋាន Rizal Memorial នៅប្រទេសហ្វីលីពីន។
ប្រកួតទី២ ក្លិបបាល់ទាត់ភ្នំពេញក្រោន បន្តយកឈ្នះ Shan United ក្នុងលទ្ធផល ៤-០ នៅពហុកីឡដ្ឋានជាតិ នារាត្រីថ្ងៃទី៥ តុលា វគ្គជម្រុះពូល F នៃពានរង្វាន់ AFC Cup 2023/24។
តារាងចំណាត់ថ្នាក់ពូល F៖
- ភ្នំពេញក្រោន ៣ប្រកួត ឈ្នះ៣ ៩ពិន្ទុ
- Macarthur FC ៣ប្រកួត ឈ្នះ២ និងចាញ់១ មាន៦ពិន្ទុ
- Cebu ៣ប្រកួត ឈ្នះ១ និងចាញ់២ មាន៣ពិន្ទុ
- Shan United ៣ប្រកួត ចាញ់ទាំង៣ មានសូន្យពិន្ទុ៕