ព្រះខ័នរាជស្វាយរៀង នៅតែបន្តរកជ័យជម្នះបាន ក្រោយឈ្នះបឹងកេត ក្នុងលទ្ធផល ៣-១ ប្រកួតសប្ដាហ៍ទី៩ នៃពានរង្វាន់ Cambodian Prmier League រដូវកាល២០២៣-២៤ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣នេះ។
ដូចនេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz កំពុងឈរកំពូលតារាង ៩ប្រកួត ឈ្នះទាំង ៩ស៊ុតបញ្ចូលទីគូប្រកួតបាន ២៣គ្រាប់ របូត ៩គ្រាប់ មាន ២៧ពិន្ទុពេញ។
៩ប្រកួតកន្លងមករបស់ព្រះខ័នរាជស្វាយរៀង ឈ្នះ៩ជាប់គ្នា រួមមាន៖
- ប្រកួតទី១៖ ឈ្នះ Tiffy Army ២-០ នៅកីឡដ្ឋានស្តាត់ចាស់
- ប្រកួតទិ២៖ ឈ្នះភ្នំពេញក្រោន ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង
- ប្រកួតទី៣៖ ឈ្នះណាហ្គាវើលដ៍ ១-០ នៅកីឡដ្ឋានខេត្តស្វាយរៀង
- ប្រកួតទី៤៖ ឈ្នះ ISI ដង្កោសែនជ័យ ២-១ នៅកីឡដ្ឋាន អេ អាយ អេ ខេអឹមអេច ផាក
- ប្រកួតទី៥៖ ឈ្នះអង្គរថាយហ្គឺរ ៥-២ នៅកីឡដ្ឋានខេត្តស្វាយរៀង
- ប្រកួតទី៦៖ ឈ្នះវិសាខា ១-០ នៅកីឡដ្ឋាន ព្រីនស៍
- ប្រកួតទី៧៖ ឈ្នះព្រៃវែង ៥-៣ នៅកីឡដ្ឋានខេត្តស្វាយរៀង
- ប្រកួតទី៨៖ ឈ្នះគិរីវង់សុខសែនជ័យ ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង
- ប្រកួតទី៩ ឈ្នះបឹងកេត ៣-១ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)៕