ជំនួបប្រកួតរវាងបឹងកេត ស្មើជាមួយភ្នំពេញក្រោន ក្នុងលទ្ធផល៥ទល់និង៥ កាលពីថ្ងៃទី៤ វិច្ឆិកា នៅពហុកីឡដ្ឋានជាតិ អូឡាំពិក គឺជាជំនួបដែលទាត់ចូលទីគ្នាកើនដល់ ១០គ្រាប់លើកដំបូង នែពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ ជុំទី២ សប្តាហ៍ទី១០ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ដោយឡែកសម្រាប់ការប្រកួតដែលទាត់ចូលទីគ្នាច្រើនគ្រាន់កន្លងទៅ មានរហូតដល់ ៩គ្រាប់ កើតឡើងកាលពីសប្ដាហ៍ទី១ ក្នុងជំនួបណាហ្គាវើល យកឈ្នះព្រៃវែង ក្នុងលទ្ធផល ៥-៤ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋានខេត្ត ព្រៃវែង។
លទ្ធផលប្រកួតជុំទី២ សប្ដាហ៍ទី១០ មានដូចខាងក្រោម៖
- គិរីវង់ សុខសែនជ័យ ០-២ វិសាខា នៅកីឡដ្ឋាន គិរីវង់
- បឹងកេត ៥-៥ ភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិ អូឡាំពិក
- ណាហ្គាវើលដ៍ ០-៤ ព្រៃវែង នៅកីឡដ្ឋាន កំពង់ស្ពឺ
- អង្គរថាយហ្គឺរ ២-១ ISI ដង្កោសែនជ័យ នៅកីឡដ្ឋាន ហនុមាន
- ព្រះខ័នរាជស្វាយរៀង ១-០ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋាន ស្វាយរៀង
បច្ចុបប្បន្នមានតែក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz ឆ្លងកាត់ ១០សប្ដាហ៍ មាន ១០ប្រកួត ឈ្នះទាំង ១០ ស៊ុតបញ្ចូលទីគូប្រកួតបាន ២៤គ្រាប់ របូត ៩គ្រាប់ មាន ៣០ពិន្ទុពេញ ឈរកំពូលតារាងចំណាត់ថ្នាក់។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2023-24 មាន ១០ក្រុមជាសមាជិកដោយត្រូវប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ដោយក្រុមលេខ១ ដល់លេខ៤ មានឈ្មោះឡើងទៅជុំបន្ត ប៉ះគ្នា១ជុំ សរុបពិន្ទុក្រុមមានពិន្ទុច្រើនជាងគេក្លាយជាម្ចាស់ជើងឯក។ សម្រាប់ការប្រកួតបានធ្វើឡើងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ៕
តារាងចំណាត់ថ្នាក់ប្រកួតជុំទី២ សប្ដាហ៍ទី១០ មានដូចខាងក្រោម៖