ការប្រកួតពានរង្វាន់ eCambodian Premier League ឆ្នាំ២០២៣ បានបញ្ចប់ការប្រកួតសប្តាហ៍ទី១០ ហើយកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះកីឡាករ ស្រ៊ុន លីលី តំណាងបឹងកេត បានយកឈ្នះលើ ពិដោរ កុរច័ន្ទរតនា តំណាងភ្នំពេញក្រោន ដោលទ្ធផល ១-០ ខណៈកីឡាករ ទឹម វង្សរ៉ាវុធ តំណាងក្លិបណាហ្គាវើលដ៍ យកឈ្នះ ម៉ូត លី តំណាងព្រៃវែង ក្នុងលទ្ធផល ២-១។

លទ្ធផលការប្រកួតសប្តាហ៍ទី១០

ពានរង្វាន់ eCambodian Premier League ទើបតែរៀបចំរដូវកាលដំបូងនៅឆ្នាំ២០២៣ នេះ មានកីឡាករ១០រូប តំណាងក្លិបទាំង ១០ ប្រកួតវិលជុំសន្សំពិន្ទុ អ្នកមានពិន្ទុច្រើនជាងគេ នឹងក្លាយជាម្ចាស់ពានរង្វាន់ ប្រចាំរដូវកាល៕

Share.