អ្នកប្រដាល់គុនខ្មែរដែលចេញទៅប្រកួតអន្តរជាតិ លើសង្វៀន«គុនខ្មែរស៊ុបពើហ្វៃ» នៅប្រទេសអូស្ត្រាលី នឹងធ្វើដំណើរមកដល់មាតុភូមិ នៅរាត្រីនេះ ក្រោយបញ្ចប់ការប្រកួតដណ្តើមបានខ្សែក្រវាត់ចំនួន២គ្រឿង។
បើតាមដំណឹងដែលសារព័ត៌មានត្រយង ទទួលបាននោះគឺ ក្រុមការងារគ្រូបង្វឹក និងកីឡាករ នឹងធ្វើដំណើរមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៨យប់ ថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។
សម្រាប់លទ្ធផលនៃការប្រកួតនោះឃើញថាអ្នកប្រដាល់កម្ពុជា ចំនួន៤រូបបានឡើងប្រកួតក្នុងនោះ៖
– កីឡាករគុនខ្មែរ គឿម សុវណ្ណឃីម យកឈ្នះពិន្ទុកីឡាករ Fahed Haidar (អូស្រ្តាលី) ទម្ងន់ ៥៥គីឡូក្រាម
– កីឡាករគុនខ្មែរ ម៉ឺន មេឃា យកឈ្នះពិន្ទុលើ កីឡាករ Clan Longheed (អូស្រ្តាលី) ទម្ងន់ ៦៥គីឡូក្រាម ឈ្នះខ្សែក្រវ៉ាត់
– កីឡាករគុនខ្មែរ ពេជ្រ សម្បត្តិ ចាញ់ពិន្ទុកីឡាករ Tum Kiti Patkam (ថៃ-អូស្រ្តាលី) ទម្ងន់ ៦១គីឡូក្រាម
– កីឡាករគុនខ្មែរ អេ អាំម៉ារីនភូថង យកឈ្នះទឹក២លើ Clinton Corke (អូស្រ្តាលី) ទម្ងន់ ៦៦គីឡូក្រាម ឈ្នះខ្សែក្រវ៉ាត់