ម្ចាស់ជើងឯកឆ្នាំចាស់ ភ្នំពេញហ្គាឡាក់ស៊ី បានធ្លាក់ចេញពីការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ (Hun Sen Cup) ថ្នាក់ខេត្ត ក្រោយចាញ់កំពង់ចាម ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២ បន្ទាប់ពីស្មើគ្នាទាំង ២ជើង ១-១ វគ្គ៨ក្រុមចុងក្រោយ ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
កន្លងមកភ្នំពេញហ្គាឡាក់ស៊ី មិនដែលចាញ់សោះ ដោយឆ្លងកាត់ ១០ប្រកួតកន្លងមក៖
- ភ្នំពេញហ្គាឡាក់ស៊ី ៦-០ ខេត្តកែប វិទ្យាល័យ ច្បារអំពៅ
- កំពត អេហ្វស៊ី ០-១ ភ្នំពេញហ្គាឡាក់ស៊ី វិទ្យាល័យ ព្រះរាជសម្ភារ
- ភ្នំពេញហ្គាឡាក់ស៊ី ១-១ ខេត្តព្រះសីហនុ វិទ្យាល័យ ច្បារអំពៅ
- មន្ទីរ អយក ខេត្តកំពង់ស្ពឺ ២-២ ភ្នំពេញហ្គាឡាក់ស៊ី វិទ្យាល័យ កំពង់ស្ពឺ
- ខេត្តកែប ១-៥ ភ្នំពេញហ្គាឡាក់ស៊ី កីឡដ្ឋានខេត្តកែប
- ភ្នំពេញហ្គាឡាក់ស៊ី ៥-២ កំពត អេហ្វស៊ី វិទ្យាល័យ ច្បារអំពៅ
- ខេត្តព្រះសីហនុ ០-២ ភ្នំពេញហ្គាឡាក់ស៊ី អនុវិទ្យាល័យ សម្តេចឪ
- ភ្នំពេញហ្គាឡាក់ស៊ី ៣-២ មន្ទីរ អយក ខេត្តកំពង់ស្ពឺ វិទ្យាល័យ ច្បារអំពៅ
- កំពង់ចាម ០-១ ភ្នំពេញហ្គាឡាក់ស៊ី វិទ្យាល័យព្រះសីហនុ
- ភ្នំពេញហ្គាឡាក់ស៊ី ០-១ កំពង់ចាម (ឈ្នះ P . 4-2) វិទ្យាល័យច្បារអំពៅ
ខាងក្រោមនេះគឺជាលទ្ធផលសរុបជើងទី១ នៃវគ្គ៨ក្រុមចុងក្រោយ Hun Sen Cup៖
- ក្លិបបាល់ទាត់ ឈើតុំពោធិ៍សាត់ ១-១ ក្លិបបាល់ទាត់ សន្តិភាព ខេត្តកមពង់ធំ ទីលានឈើតុំពោធិ៍សាត់
- អធិរាជដំរីឦសាន ខេត្តរតនគិរី ១-៣ ខេត្តបន្ទាប់មានជ័យ ទីលានមណ្ឌលកីឡា ខេត្តព្រះវិហារ
- ខេត្តព្រះសីហនុ ២-២ ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋានឡាយហ្វ។
មានតែ១គូប៉ុណ្ណោះ បញ្ចប់ជើងទី២មុនគេ៖
- មន្ទីរ អយក ខេត្តកំពង់ចាម ០-១ ភ្នំពេញហ្គាឡាក់សុី នៅទីលានវិទ្យាល័យព្រះសីហនុ (ជើងទី១)
- ភ្នំពេញហ្គាឡាក់ស៊ី ០-១ មន្ទីរ អយក ខេត្តកំពង់ចាម (កំពង់ចាម ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២)
រំលឹកដែរថា ក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី គឺជាម្ចាស់ជើងឯកឆ្នាំចាស់ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ (ថ្នាក់ខេត្ត) ក្រោយយកឈ្នះឧត្តរមានជ័យ ក្នុងលទ្ធផល ១-០។ ចំណែកចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទាត់ ឬទ្ធីសែន ក្រោយយកឈ្នះ កំពត អេស្វស៊ី ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា៕
កម្មវិធីប្រកួតជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយនៅថ្ងៃទី១០ វិច្ឆិកា មាន ៣គូដូចខាងក្រោម៖