ក្រុមយុវជនអាយុក្រោម ១២ឆ្នាំ របស់សាលាបាល់ទាត់បឹងកេត នឹងចូលរួមក្នុងការប្រកួតពានរង្វាន់អន្តរជាតិ JSE INTERNATIONAL FOOTBALL FESTIVAL នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ដែលមាន ១០ក្រុមចូលរួម មកពី៩ប្រទេស។
ប្រកួតពានរង្វាន់អន្តរជាតិ JSE INTERNATIONAL FOOTBALL FESTIVAL ឆ្នាំ២០២៣ នេះ នឹងបង្ហា្ពីសមត្ថភាពរបស់ប្អូនៗយុវជន ដោយមានការចូលរួមពីបណ្ដាលប្រទេសចំនួន ៩រួមមានដូចជា ជប៉ុន, កូរ៉េខាងត្បូង, វៀតណាម, ចិន, ថៃ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ឡាវ និងកម្ពុជា ដោយការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣៕