ក្រុមម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០២០ គឺប្រទេសជប៉ុន ផ្នែកកីឡាបាល់ទះក្នុងសាល ផ្នែកបុរសមានឈ្មោះឡើងទៅលេងវគ្គ៨ក្រុមចុងក្រោយជាបន្ត ខណៈក្រុមនារី បានធ្លាក់ត្រឹមវគ្គចែកពូល ក្រោយប្រកួតសន្សំពិន្ទុ៥លើក ឈ្នះបាន១លើក និងចាញ់ដល់ទៅ៤លើក។
សម្រាប់កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយផ្នែកបុរស នៅថ្ងៃទី៣ ខែសីហា មាន៖
គូទី១៖ប៉ូឡូញ ប៉ះ បារាំង
គូទី២៖អ៊ីតាលី ប៉ះ អាហ្សង់ទីន
គូទី៣៖ជប៉ុន ប៉ះ ប្រេស៊ីល
គូទី៤៖កាណាដា ប៉ះ រុស្ស៊ី
សម្រាប់កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយផ្នែកនារី ធ្វើនៅថ្ងៃទី៤ ខែសីហា៖
គូទី១៖ ប្រេស៊ីល ប៉ះ រុស្ស៊ី
គូទី២៖កូរ៉េខាងត្បូង ប៉ះ តួរគី
គូទី៣៖ស៊ែប ប៉ះ អ៊ីតាលី
គូទី៤៖សាធារណៈរដ្ឋដូមីនីក ប៉ះ សហរដ្ឋអាមេរិក