ព្រឹត្តិការណ៍ប្រកួតគុនខ្មែរជើងឯកពិភពលោក នៅតំបន់ឣង្គរ ខេត្តសៀមរាប នឹងចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ស្អែកនេះ ក្នុងនោះមានវត្តមានដូចជាកីឡាប្រដាល់គុនខ្មែរនិង ១១ប្រទេសផ្សេងទៀត។
ដោយការប្រកួតប្រដាល់គុនខ្មែរពិភពលោក លើកទី៤នេះ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នេះចាប់ពីថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា នៅចំណុចនៅចំណុចសួនព្រះអង្គចេក ព្រះអង្គចម។ក្នុងនោះមានកីឡាករបរទេស ៣៩រូប មកពី ១៦ប្រទេស ចូលរួម
គួរដឹងថា មាន ម៉ូរីស១នាក់ រុស្ស៊ី៦នាក់ ឥណ្ឌា៦នាក់ កាហ្សាក់ស្ថាន៤នាក់ អ៊ីរ៉ង់៤នាក់ ជប៉ុន៣នាក់ ហ្វីលីពីន៥នាក់ ឥណ្ឌូណេស៊ី៤នាក់ កាមេរ៉ូន១នាក់ អូស្ត្រាលី១នាក់ ថៃ១នាក់ ម៉ាឡេស៊ី១ នាក់ អាហ្សង់ទីន ១នាក់ និងឡាវ១នាក់។ ក្រៅពីនេះកីឡាករម្ចាស់ផ្ទះកម្ពុជាមាន ២៥រូប ដោយប្រកួតប្រជែងដណ្តើមខ្សែក្រវាត់ចំនួន៦ និងប្រកួតមិត្តភាពអន្តរជាតិ ដែលក្នុងនោះក៏មានជំនួបកីឡាករក្មេងៗផងដែរ សរុប៣២គូ៕