ភ្នំពេញ៖ ជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគារពីរដងមកហើយ ចេញមកវិញមិនរាងចាល មកធ្វើសកម្មភាពលួចរថយន្ត ដែលម្ចាស់ចតទុកដើរចូលផ្សារបម្រុងបើករត់គេច ត្រូវម្ចាស់ឃើញទាន់ស្រែកឆោរឡាផ្អើលព័ទ្ធចាប់បានការវេលាម៉ោង១០ ព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្សារសារឿនយ៉ានី តាមបណ្ដោយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
![](https://cdn.troryorng.com/wp-content/uploads/2023/11/27183131/image-1103.png)
តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ គង់ វិច្ឆ័យ អាយុ ៣២ឆ្នាំស្នាក់នៅផ្ទះ៥៩ ផ្លូវបេតុង ភូមិបុរីកម្មករសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កន្លងមកធ្លាប់ជាប់ពន្ធនាគារចំនួន២ដងរួចមកហើយ។ ចំណែកស្រ្តីរងគ្រោះគ្រោះឈ្មោះ ម៉េង ចាន់ថន អាយុ៥០ ឆ្នាំជនជាតិវៀតណាម មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេខ៣១២ ផ្លូវលំ សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។
![](https://cdn.troryorng.com/wp-content/uploads/2023/11/27183130/image-1104.png)
តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងឡើយគេឃើញស្ត្រីរងគ្រោះបានជិះរថយន្តម៉ាក Reang Rover ពណ៌ប្រផេះ ពាក់ស្លាកលេខ កម្ពុជា LNL 7979 មកឈប់ក្បែរផ្សារសារឿនយ៉ានី ដោយមិនបានដកសោរចេញទេ រួចក៏ចុះដើរទៅផ្សារ ស្រាប់តែលេចមុខជនសង្ស័យធ្វើសកម្មភាពបើកទ្វាររថយន្តឡើងជិះបម្រុងបើករត់គេចខ្លួន ចៃដន្យម្ចាស់ឃើញទាន់ ក៏ស្រែឆោឡោផ្អើលអ្នកជិខាងជួយដេញព័ទ្ធចាប់បានប្រគល់ឱ្យសមត្ថកិច្ចភ្លាមៗ។ បច្ចុប្បន្នជនសង្ស័យត្រូវឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី៕
![](https://cdn.troryorng.com/wp-content/uploads/2023/11/27183128/image-1106.png)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27183129/image-1105.png)
អត្ថបទ៖ សេង សាវី
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)