អាហារ៖ ប្រសិនបើអ្នកកំពុងរកកន្លែងណាដែលមានម្ហូបប្រពៃណីខ្មែរ និងបរទេសពិតប្រាកដនោះមិនបាច់ទៅណាឆ្ងាយទេ មកត្រឹមតែ ភោជនីយដ្ឋាន ដឹសុីប្លីង-De Siblings អាចបំពេញគ្រប់មុខម្ហូបបែបអាសុីដែលលោកអ្នកចង់បានដោយចំណាយត្រឹមតែ ៧០០០ រៀលឡើងទៅ។

ភោជនីយដ្ឋាន ដឹសុីប្លីង-De Siblings ស្ថិតនៅតំបន់ទីប្រជុំជនមានកន្លែងធំទូលាយ និងប្រកបដោយផាសុកភាព ជាមួយនឹងការរចនាខាងក្នុងបែបរុក្ខជាតិធម្មជាតិ ផ្ដល់ឱ្យភ្ញៀវមកពិសាទទួលបានអារម្មណ៍ស្រស់ស្រាយ រំសាយអស់អារម្មណ៍តានតឹង។ រីឯពន្លឺភ្លើងមានពណ៌ដ៏ស្រទន់ទៀត បង្កើតឲ្យមានបរិយាកាសដ៏កក់ក្តៅ និងទាក់ទាញ។

ភោជនីយដ្ឋាន ដឹសុីប្លីង មានបើកបំរើសេវាកម្ម អាហារពេលព្រឹក ពេលថ្ងៃត្រង់ នឹង អាហារពេលល្ងាចដែលមានតម្លៃសមរម្យ ទៅលើម៉ឺនុយបាយគោដុតតម្លៃត្រឹមតែ ៧០០០ រៀល នឹង អាហារថ្ងៃត្រង់តម្លៃចាប់ពី ៨០០០ រៀល ។ ជាពិសេសសេវាកម្មអាហារពេលល្ងាច មានមុខម្ហូបពិសេសៗ ជាច្រើនមុខ រួមមាន សាច់អាំងកូរ៉េ ថៃ ខ្មែរ គ្រឿងក្លែមគ្រប់មុខ ឆ្ងាញ់ៗ ថែមទាំងមានឈុតស្តេក នឹងស្រាក្រហម1ដប ២០ដុល្លា ស្រាបៀរ ៦ ដបថែម ៦ ដប ជាដើម។

បុគ្គលិកនៅភោជនីយដ្ឋាននេះ ផ្តល់សេវាកម្មប្រកបដោយភាពរួសរាយ និងរាក់ទាក់ ស្វាគមន៍លោកអ្នកដោយស្នាមញញឹម និងភាពពេញចិត្ត។ មិនត្រឹមតែប៉ណ្ណោះ ពួកគាត់នឹងធ្វើឱ្យបទពិសោធន៍នៃការទទួលទានអាហាររបស់អ្នកពោរពេញដោយភាពរីករាយ។ ក្រៅពីនោះភោជនីយដ្ឋាន ដឹសុីប្លីង ក៏មានកម្មវិធីពិសេសៗជាច្រើនទៀត និងទទួលរៀបចំកម្ម ខួបកំណើត ជប់លៀង កាត់ចំណងដៃ ដែលផ្ដល់ជូនចង់បានទីតាំងដ៏ធំទូលាយ ក្រុម Band តន្រ្តីពីរោះរណ្ដំចិត្ត និងពិសេសចំណេញថវិកាក្នុងការរៀបចំផងដែរ។

សូមកុំភ្លេច Call មកកក់តុមុនដើម្បីទទួលបានការផ្ដល់ជូនពិសេស តាមរយៈលេខ 015626699 / 089658187

ទីតាំងហាង ៖

Share.