ក្រុមបាល់ទះជម្រើសជាតិបារាំង បានឈ្នះមេដាយមាស ជាប្រវត្តិសាស្រ្តរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ ដែលកំពុងតែរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រោយយកឈ្នះក្រុមរុស្ស៊ី ដោយលទ្ធផល ៣សិតទល់២សិត នៅយប់ថ្ងៃសៅរ៍ ទី៧ ខែសីហា ឆ្នាំ២០២១ នេះ។
ការប្រកួតនៅកីឡដ្ឋាន Ariake Arena ក្នុងទីក្រុងតូក្យូ ក្រោមការកាត់សេចក្តីរបស់លោកអាជ្ញាកណ្ដាល Vladimir Simonović ជនជាតិស៊ែប៊ី និងលោក Paulo Turci ជនជាតិប្រេស៊ីល ក្រុមបារាំង បាននាំមុខ២សិត ដោយលទ្ធផល ២៥-២៣ និង២៥-១៧ តែត្រូវក្រុមរុស្ស៊ី តាមស្មើ២សិតវិញ ដោយលទ្ធផល ២១-២៥,២១-២៥។ ចូលដល់សិតទី៥ ក្រុមបារាំង យកឈ្នះវិញ ដោយលទ្ធផល ១៥-១២។
លទ្ធផលបាល់ទះបុរសប្រចាំឆ្នាំនេះគឺ បារាំងឈ្នះមេដាយមាស រុស្ស៊ីមេដាយប្រាក់ និងអាហ្សង់ទីនមេដាយសំរឹទ្ធ។
ខាងក្រោមជាបញ្ជីម្ចាស់មេដាយ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកគិតត្រឹមដាក់បញ្ជូលបាល់ទះបុរសជាផ្លូវការ៖
ឆ្នាំ១៩៦៤៖ សូវៀត មេដាយមាស ឆេកូស្លូវ៉ាគី មេដាយប្រាក់ ជប៉ុន មេដាយសំរឹទ្ធិ
ឆ្នាំ១៩៦៨៖ សូវៀត មេដាយមាស ជប៉ុន មេដាយប្រាក់ ឆេកូស្លូវ៉ាគី មេដាយសំរឹទ្ធិ
ឆ្នាំ១៩៧២៖ ជប៉ុន មេដាយមាស អាល្លឺម៉ង់ខាងកើត មេដាយប្រាក់ សូវៀត មេដាយសំរឹទ្ធិ
ឆ្នាំ១៩៧៦៖ ប៉ូឡូញ មេដាយមាស សូវៀត មេដាយប្រាក់ គុយបា មេដាយសំរឹទ្ធិ
ឆ្នាំ១៩៨០៖ សូវៀត មេដាយមាស ប៊ុលហ្គារី មេដាយប្រាក់ រ៉ូម៉ានី មេដាយសំរឹទ្ធិ
ឆ្នាំ១៩៨៤៖ អាមេរិក មេដាយមាស ប្រេស៊ីល មេដាយប្រាក់ អ៊ីតាលីមេដាយសំរឹទ្ធិ
ឆ្នាំ១៩៨៨៖អាមេរិក មេដាយមាស សូវៀត មេដាយប្រាក់ អាហ្សង់ទីន មេដាយសំរឹទ្ធិ
ឆ្នាំ១៩៩២៖ប្រេស៊ីល មេដាយមាស ហុល្លង់ មេដាយប្រាក់ អាមេរិកមេដាយសំរឹទ្ធិ
ឆ្នាំ១៩៩៦៖ហុល្លង់ មេដាយមាស អ៊ីតាលី មេដាយប្រាក់ យូហ្គោស្លាវី មេដាយសំរឹទ្ធិ
ឆ្នាំ២០០០៖យូហ្គោស្លាវី មេដាយមាស រុស្ស៊ី មេដាយប្រាក់ អ៊ីតាលីមេដាយសំរឹទ្ធិ
ឆ្នាំ២០០៤៖ ប្រេស៊ីល មេដាយមាស អ៊ីតាល មេដាយប្រាក់ រុស្ស៊ី មេដាយសំរឹទ្ធិ
ឆ្នាំ២០០៨៖ អាមេរិក មេដាយមាស ប្រេស៊ីល មេដាយប្រាក់ រុស្ស៊ី មេដាយសំរឹទ្ធិ
ឆ្នាំ២០១២៖ រុស្ស៊ី មេដាយមាស ប្រេស៊ីល មេដាយប្រាក់ អ៊ីតាលី មេដាយសំរឹទ្ធិ
ឆ្នាំ២០១៦៖ ប្រេស៊ីល មេដាយមាស អ៊ីតាលី មេដាយប្រាក់ អាមេរិក មេដាយសំរឹទ្ធិ