ស្ថិតនៅក្នុងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤ សហព័ន្ធខ្មែរកីឡាហែលទឹក នឹងចូលរួមការប្រកួតកីឡា Olympic Games 2024 ដែលរៀបចំដោយ World Aquatics ធ្វើឡើងនៅក្នុងទីក្រុមបារីស ប្រទេសបារាំង គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
ក្នុងនោះសហព័ន្ធខ្មែរកីឡាហែលទឹក ក៏បានបញ្ចេញផែនការសកម្មភាព សម្រាប់បន្តអនុវត្ត ក្នុងប្រទេស មានចំនួន ១០ និងក្រៅប្រទេស មានចំនួន ៤ សម្រាប់វគ្គបណ្ដុះបណ្ដាល ការប្រកួតកីឡាហែលទឹកថ្នាក់ជាតិ-អន្តរជាតិ ការប្រកួតកីឡាបាល់ទឹកថ្នាក់ជាតិ ការប្រកួតកីឡាហែលទឹកទីឆ្ងាយថ្នាក់ជាតិ ក្នុងឆ្នាំ២០២៤។
សកម្មភាពក្នុងប្រទេសរួមមាន៖
១. វគ្គបណ្តុះបណ្តាល “គ្រូបង្វឹកកីឡាហែលទឹក កម្រិតមូលដ្ឋាន”
២. ការប្រកួតកីឡាហែលទឹក “ដណ្ដើមពានរង្វាន់ ព្រឹទ្ធាចារ្យ ហែម ថុន” លើកទី៧
៣. ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ
៤. ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ
៥. ព្រឹត្តិការណ៍ FINA World Aquatics Day
៦. ការប្រកួតកីឡាបាល់ទឹក ជ្រើសរើសជើងឯក លើកទី១
៧. ការប្រកួតកីឡាហែលទឹកទីឆ្ងាយ ជ្រើសរើសជើងឯក លើកទី២
៨. ការប្រកួតកីឡាហែលទឹកជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ៩. ការប្រកួតកីឡាជាតិលើកទី៤ និង កីឡាជនពិការជាតិ លើកទី២ ឆ្នាំ២០២៣
១០. ការប្រកួតដណ្ដើម “ពានរង្វាន់កីឡា ហែលទឹកតេជោសែន” លើកទី៧
សកម្មភាពក្រៅប្រទេសរួមមាន៖
១. World Aquatics Championships 2024
២. 46th ASIAN Age Swimming Championships 2024
៣. Olympic Games 2024
៤. World Aquatics Championships (25m) 2024