ភោជនីយដ្ឋាន៖ ចូលដល់ឆ្នាំ ២០២៤ នេះ គ្មានអីប្រសើរការជួបជុំជាមួយក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់របស់អ្នកនៅកន្លែងដ៏ស្អាត មានម្ហូបឆ្ងាញ់ៗ និងអាចមើលទេសភាពបៃតងយ៉ាងត្រជាក់ភ្នែកនោះទេ ។ កន្លែងបែបរ៉ូមែនទិកនេះសម្រាប់អ្នកបាននាំក្រុមគ្រួសារមកភ្លក្សម្ហូបដឹងតែគេពេញចិត្តខ្លាំងហ្មង។ ថ្ងៃនេះត្រយងសូមណែនាំ ភោជនីយដ្ឋាន ផ្កាច័ន ធានាថាស្រស់ស្រាយបែបធម្មជាតិពិត។
ភោជនីយដ្ឋាន ផ្កាច័ន ជាប្រភេទភោជនីយដ្ឋានដែលមានលក្ខណៈបែបធម្មជាតិ រៀបចំឡើងជាពីរសណ្ឋានមាន៖ បែបអង្គុយខាងក្នុងជាមួយម៉ាស៊ីនត្រជាក់ និង លក្ខណៈអង្គុយជាកញ្ចុះ ជាមួយបរិយាកាសប្រកបដោយខ្យល់ពីធម្មជាតិ ជាមួយម្ហូបបែបខ្មែរដ៏សម្បូរបែបជាង ១០០ មុខដែលភាគច្រើនជាម្ហូបដែលប្រជាជនខ្មែរនិយមពិសា។
សម្រាប់មុខម្ហូបប្រចាំហាងដែលភ្ញៀវនិយមចូលចិត្តរួមមាន៖ គុយទាវផ្កាច័ន នំបុ័ងខគោ បបរគ្រឿងខ្យង បាញ់ឆែវផ្កាច័ន សម្លកកូរត្នោត សម្លម្ជូរគ្រឿងស្លឹកម្កាក់ពោះគោ ឆាត្រប់ដុតសាច់ជ្រូកចិញ្ជ្រាំ ប្រហុកអាំងលើជ្រុញ ញាំស្ដៅត្រីឆ្អើរ និងមាន់ស្រែអាំងអំបិលម្ទេស ជាដើម។
លក្ខណៈពិសេសសម្រាប់ ភោជនីយដ្ឋាន ផ្កាច័ន គឺមានទីតាំងធំទូលាយ កន្លែងអង្គុយទូលាយ ងាយស្រួលក្នុងការពិភាក្សាការងារ ការរៀបចំនៅក្នុងបរិវេនហាងមានដើមឈើផ្កាធំតូច មានលក្ខណៈបែបធម្មជាតិ និងមានplayground សម្រាប់ក្មេងៗលេង ។ រីឯសេវាកម្មពិសេសរួមមានការរៀបចំមុខម្ហូបឬភេសជ្ជៈពួកយើងផ្ដោតទៅលើអនាម័យជានិច្ច រាល់មុខម្ហូបនៅផ្កាច័នផ្ដោតទៅលើរសជាតិខ្មែរទាំងស្រុង ហើយបន្ថែមពីនេះរាល់ការអញ្ជើញមកពិសាអាហារថ្ងៃត្រង់មានការផ្ដល់ជូនបង្អែមសម្រាប់លាងមាត់។
សូមជម្រាបថា ភោជនីយដ្ឋាន ផ្កាច័ន ចាប់បើកលក់ចាប់ពីម៉ោង 6:30am ដល់ 8:00pm មានបម្រើជូននូវអាហារទាំងបីពេល អាហារពេលរសៀល និងមានទទួលរៀបចំកម្មវិធីខួបកំណើត កម្មវិធីជប់លៀងផ្សេងៗ ។ ភោជនីយដ្ឋាន ផ្កាច័ន ស្ថិតនៅផ្លូវ 1800 ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ខឬស្សីកែវ រាជធានីភ្នំពេញ ( នៅទល់មុខសាលាសង្កាត់ទួលសង្កែទី២ ) ។ Tel : 070 372 286 / 061 722 267 ៕