ដើម្បីអបអរថ្ងៃជ័យជំនះ៧មករា រដូវកាលទី៣ ឆ្នាំ២០២៤ ខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកួតកីឡា បាលទាត់ដណ្ដើមពានរង្វាន់សម្ដេចមហាធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅក្នុងភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅទីលានបាល់ទាត់ភូមិជំនីកឃុំជំនីក។
កម្មវិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ វណ្ណា សមាជិកអចិន្រ្តៃយ៍នៃយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានផ្នែកវប្បធម៌និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ផារ៉ា មង្គល ប្រធានក្រុមការងារគណៈចុះមូលដ្ឋានស្រុកក្រូចឆ្មារ និងឃុំជំនី។
ឯកឧត្តម ផារ៉ា មង្គល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំនិងជំរុញនូវ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះ វិស័យកីឡាជាវិស័យមួយ បានដើរតួនាទីសំខាន់ ក្នុងការពង្រឹង សាមគ្គីភាព និងទំនាក់ទំនងមិត្តភាព ព្រមទាំងលើកស្ទួយយុទ្ធសព្ទកីឡាជាតិ ឱ្យកាន់តែល្បីល្បាញ នៅលើកឆាកអន្តរជាតិ ក្រោមពាក្យស្លោក កីឡារស់ក្នុងសន្តិភាព ។
ឯកឧត្តម បានប្រកាសបើកការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីអបអរសាទរថ្ងៃជ័យជំនះ ៧មករា រដូវកាលទី៣ ឆ្នាំ២០២៤ ពីពេលនេះទៅ។ ដោយការប្រកួតមានរយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤) ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឆាយ វណ្ណា បានមានប្រសាសន៍សំណេះសំណាលទៅកាន់កីឡាករ មហាជនរាប់មឺននាក់នៅក្នុងទីលានប្រកួត ថា ដោយសារមានសុខសន្តិភាពទើបអាចអោយបងប្អូនប្រជាពលរដ្ឋ និងកីឡាករទំាងអស់អាចមកលេងកីឡាបាន បងប្អូនប្រជាពលរដ្ឋអាចមកទស្សនាការលេងកីឡានៅទីនេះបានសប្បាយរីករាយ ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានបន្តទៀតថា តាមការមើលឃើញនៅទីលានប្រកួតនេះផ្ទាល់ឃើញថាប្អូនៗលេងកីឡាបាលទាត់នេះ ពិតជាលេងបែបបច្ចេកទេស និងត្រូវនាំគ្នាលេងកីឡាដើដើម្បីសុខភាពល្អ ទំនាក់ទំនងល្អ មានមេត្រីភាព សាមគ្គីភាព មិត្តភាព និងជៀសផុតពីពីគ្រឿងញៀន។
ឯកឧត្តម បន្ថែមថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ៧ មករា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដូវកាលទី៣ ឆ្នាំ២០២៤ ស្រុកក្រូចឆ្មារនេះ គឺដើម្បីអបអរ រំលឹក ចង់ចាំ នៅថ្ងៃកំណើតទី២ គម្រប់៤៥ឆ្នាំ នៃទិវារជ័យជំនះ ០៧ មករា មាន៧មករាទើបយើងមានអ្វីគ្រប់យ៉ាង៕