ពានជេីងឯកទ្វីបអាស៊ី AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ខណ:ក្រុមចំនួន១០ កក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយ ស្របក្រុមចំនួន៦ ហាលអាវទៅផ្ទះត្រឹមវគ្គចែកពូល។
ក្រុមកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ៖
- កាតា
- អូស្ត្រាលី
- អ៊ីរ៉ង់
- អ៊ីរ៉ាក់
- អារ៉ាប៊ីសាអូឌីត
- តាជីគីស្ថាន
- អ៊ូសបេគីស្ថាន
- ស៊ីរី
- អារ៉ាប់រួម
- ប៉ាឡេស្ទីន
ក្រុមធ្លាក់ត្រឹមវគ្គចែកពូល៖
- វៀតណាម
- ម៉ាឡេស៊ី
- ចិន
- ហុងកុង
- ឥណ្ឌា
- លីបង់។
ខាងក្រោមនេះគឺជាលទ្ធផល និងកម្មវិធីប្រកួតរបស់ក្រុមអាស៊ាននៅ AFC Asian Cup៖
ប្រកួតទី១ របស់ក្រុមអាស៊ាន
- ១៤ មករា ២០២៤ ជប៉ុន ៤-២ វៀតណាម
- ១៥ ខែមករា ២០២៤ ម៉ាឡេស៊ី ០-៤ ហ្សកដានី
- ១៥ ខែមករា ២០២៤ ឥណ្ឌូនេស៊ី ១-៣ អ៊ីរ៉ាក់
- ១៦ ខែមករា ២០២៤ ថៃ ២-០ កៀហ្ស៊ីស៊ីស្ថាន។
ប្រកួតទី២ របស់ក្រុមអាស៊ាន
- ១៩ មករា ២០២៤ វៀតណាម ០-១ ឥណ្ឌូនេស៊ី
- ២០ មករា ២០២៤ បារ៉ែន ១-០ ម៉ាឡេស៊ី
- ២១ មករា ២០២៤ អូម៉ង់ ០-០ ថៃ។
កម្មវិធីប្រកួតបន្ទាប់របស់របស់ក្រុមអាស៊ាន
- ២៤ មករា ២០២៤ ជប៉ុន ប៉ះ ឥណ្ឌូនេស៊ី
- ២៤ មករា ២០២៤ អ៊ីរ៉ាក់ ប៉ះ វៀតណាម
- ២៥ មករា ២០២៤ កូរ៉េខាងត្បូង ប៉ះ ម៉ាឡេស៊ី
- ២៥ មករា ២០២៤ អារ៉ាប៊ីសាអូឌីត ប៉ះ ថៃ។
គួរដឹងថាព្រឹត្តិការណ៍ពានជេីងបាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មាន២៤ក្រុមចូលរួម ចាប់ផ្តើមប្រកួតពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤៕