ពានរង្វាន់ជេីងឯកទ្វីបអាស៊ី AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ពេលនេះឈានដល់វគ្គ១៦ក្រុមចុងក្រោយ ខណ:ក្រុមជម្រើសជាតិថៃ និងឥណ្ឌូណេស៊ី ជាក្រុមអាស៊ានចុងក្រោយគេធ្លាក់ចេញពីពានជើងឯកអាស៊ីនេះ។
លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ AFC Asian Cup៖
- តាជីគីស្ថាន ១-១ អារ៉ាប់រួម (តាជីគីស្ថាន ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៣)
- អូស្ត្រាលី ៤-០ ឥណ្ឌូនេស៊ី
- អ៊ីរ៉ាក់ ២-៣ ហ្សកដានី
- កាតា ២-១ ប៉ាឡេស្ទីន
- អារ៉ាប៊ីសាអូឌីត ១-១ កូរ៉េខាងត្បូង (កូរ៉េខាងត្បូង ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២)
- អ៊ូសបេគីស្ថាន ២-១ ថៃ។
កម្មវិធីប្រកួតវគ្គ១៦ក្រុមចុងក្រោយ៖
- ថ្ងៃទី៣១ ខែមករា អ៊ីរ៉ង់ vs ស៊ីរី
- ថ្ងៃទី៣១ ខែមករា បារ៉ែន vs ជប៉ុន។
គួរដឹងថាព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មាន២៤ក្រុមចូលរួម ចាប់ផ្តើមប្រកួតពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤៕