ពានរង្វាន់ជេីងឯកទ្វីបអាស៊ី AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ពេលនេះឈានដល់វគ្គ៨ក្រុមចុងក្រោយ ខណ:ក្រុមជម្រើសជាតិអូស្ត្រាលី ប៉ះ កូរ៉េខាងត្បូង ចំណែកឯ ជប៉ុន ប៉ះ អ៊ីរ៉ង់។
លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ AFC Asian Cup៖
- តាជីគីស្ថាន ១-១ អារ៉ាប់រួម (តាជីគីស្ថាន ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៣)
- អូស្ត្រាលី ៤-០ ឥណ្ឌូនេស៊ី
- អ៊ីរ៉ាក់ ២-៣ ហ្សកដានី
- កាតា ២-១ ប៉ាឡេស្ទីន
- អារ៉ាប៊ីសាអូឌីត ១-១ កូរ៉េខាងត្បូង (កូរ៉េខាងត្បូង ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២)
- អ៊ូសបេគីស្ថាន ២-១ ថៃ
- អ៊ីរ៉ង់ ១-១ ស៊ីរី (អ៊ីរ៉ង់ ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៣)
- បារ៉ែន ១-៣ ជប៉ុន។
កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ៖
- ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ តាហ្ស៊ីគីស្ថាន ប៉ះ ហ្ស៊កដានី
- ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ អូស្ត្រាលី ប៉ះ កូរ៉េខាងត្បូង
- ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ អ៊ីរ៉ង់ ប៉ះ ជប៉ុន
- ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ កាតា ប៉ះ អ៊ូសបេគីស្ថាន។
គួរដឹងថាព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មាន២៤ក្រុមចូលរួម ចាប់ផ្តើមប្រកួតពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤៕