ឆ្លងកាត់ការប្រកួត១៦ប្រកួតមកនេះ ក្នុងពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ឃើញថាមានកីឡាករចំនួន៥៧នាក់ បានទាត់បញ្ជូលទីគូប្រកួត ចំនួន ៧៩គ្រាប់ ស្របពេលដែលមានកីឡាករចំនួន៣នាក់ រកបានគ្រាប់បាល់ច្រើនជាងគេបណ្តោះអាសន្ន ខណៈចប់រដូវកាល អ្នកដែលរកបានគ្រាប់ច្រើនជាងគេនឹងទទួលបានស្បែកជើងមាស។
សម្រាប់កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបណ្តោះអាសន្នមាន៖
- DE OLIVEIRA BASTOS JONATA របស់វិសាខា រកបាន៤គ្រាប់
- YOUSSEF EZZEJJARI LHASNAOUI របស់វិសាខា រកបាន៤គ្រាប់
- ដែត សុវណ្ណឌិច របស់ភ្នំពេញក្រោន រកបាន៤គ្រាប់
- COULIBALY ABDEL KADER របស់ISI រកបាន៣គ្រាប់
- Hugo Kametaniរបស់ណាហ្គាវើល រកបាន៣គ្រាប់
- សំអុល ទីណា របស់ISI រកបាន៣គ្រាប់
- ហួយ ផល្លីន របស់ព្រះខ័នរាជស្វាយរៀង រកបាន៣គ្រាប់
សូមបញ្ជាក់ថាតាំងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្កើតពានរង្វាន់ Hun Sen Cup ពីឆ្នាំ២០០៧ មកកីឡាករ ឃួន ឡាបូរ៉ាវី ធ្លាប់ឈ្នះស្បែកជើងមាសច្រើនជាងលើកជាងគេរហូតដល់ទៅ៤លើកម្នាក់ឯង ហើយ គួច សុគុម្ភៈ ធ្លាប់ឈ្នះបាន២លើកម្នាក់ឯង ក្រៅពីនោះសុទ្ធតែធ្លាប់ឈ្នះម្នាក់១លើក ដូចជា ហុក សុជីវ័ន្ត, សុក ចាន់រស្មី, ស្រី វាសនា, ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, សួង វីរៈ, នួន បូរី, វ៉ា សុថន (ឃ្វីនទីន), វុត តុលា, កែវ សុខផេង និង សៀង ចន្ធា៕