ពានរង្វាន់ជេីងឯកទ្វីបអាស៊ី AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានឈានដល់ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ស្របពេលក្រុមជម្រើសជាតិហ្ស៊កដានី បានយកឈ្នះកូរ៉េខាងត្បូង ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Ahmad bin Ali កាលពីយប់ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៤។
លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
- ហ្ស៊កដានី ២-០ កូរ៉េខាងត្បូង នៅកីឡដ្ឋាន Ahmad bin Ali
កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
- ថ្ងៃពុធ ទី៧ ខែកុម្ភ: អ៊ីរ៉ង់ ប៉ះ កាតា ម៉ោង ១០:០០យប់ នៅកីឡដ្ឋាន Al Thumama។
លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖
- តាហ្ស៊ីគីស្ថាន ០-១ ហ្ស៊កដានី
- អូស្ត្រាលី ១-២ កូរ៉េខាងត្បូង
- អ៊ីរ៉ង់ ២-១ ជប៉ុន
- កាតា ១-១ អ៊ូសបេគីស្ថាន (កាតា ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៣-២)។
លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ AFC Asian Cup៖
- តាជីគីស្ថាន ១-១ អារ៉ាប់រួម (តាជីគីស្ថាន ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៣)
- អូស្ត្រាលី ៤-០ ឥណ្ឌូនេស៊ី
- អ៊ីរ៉ាក់ ២-៣ ហ្សកដានី
- កាតា ២-១ ប៉ាឡេស្ទីន
- អារ៉ាប៊ីសាអូឌីត ១-១ កូរ៉េខាងត្បូង (កូរ៉េខាងត្បូង ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២)
- អ៊ូសបេគីស្ថាន ២-១ ថៃ
- អ៊ីរ៉ង់ ១-១ ស៊ីរី (អ៊ីរ៉ង់ ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៣)
- បារ៉ែន ១-៣ ជប៉ុន។
គួរដឹងថាព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មាន២៤ក្រុមចូលរួម ចាប់ផ្តើមប្រកួតពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤៕