អ្នកចាំទី Da Silva Georgino (ហៅ Rama Mendonça) របស់ឡាយហ្វ កំពុងឈរលើគេក្នុងនាមជាអ្នកចាំទីដែលរក្សា Clean Sheets (បិទមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី) សរុប ៧លើក ស្របពេលអ្នកចាំទី ម៉ាត់ ឡានី របស់ Tiffy Army (ខ) ៥លើក នៅពានរង្វាន់លីគទី២ របស់កម្ពុជា Cambodian League 2 គិតត្រឹមសប្តាហ៍ទី១៦។
![](https://cdn.troryorng.com/wp-content/uploads/2024/02/27162914/423516548_361664970018763_3520789416687559193_n-680x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/02/27162915/423539056_361665033352090_2308988833248482444_n-694x1024.jpg)
អ្នកចាំទីដែលរក្សា Clean Sheets ច្រើនជាងគេនៅលីគលំដាប់ទី២៖
– អ្នកចាំទី Da Silva Georgino (ហៅ Rama) របស់ក្រុម Life FC ៧លើក
– អ្នកចាំទី ម៉ាត់ ឡានី របស់ Tiffy Army (ខ) ៥លើក
– អ្នកចាំទី ផៃ ឆៃយ៉ា របស់ក្រុមវិសាខា (ខ) ៤លើក
– អ្នកចាំទី ប្រាក់ មុន្នីភារុណ របស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ៤លើក
– អ្នកចាំទី រុន ចុងមីង របស់យុវជនជាតិបាទី (U18) ៣លើក
– អ្នកចាំទី នាង ផាន់និត របស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ៣លើក
– អ្នកចាំទី លី កក្កដា របស់ក្រុម ISI ដង្កោសែនជ័យ (ខ) ២លើក៕
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)