ក្រុមជម្រើសជាតិកាតា បានក្លាយជាម្ចាស់ជេីងឯកទ្វីបអាស៊ី AFC Asian Cup 2023 ដែលខ្លួនទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ក្រោយយកឈ្នះហ្ស៊កដានី ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Lusail Stadium កាលពីយប់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៤។
នេះគឺជាការឈ្នះជើងឯក AFC Asian Cup លើកទី២ របស់ក្រុមជម្រើសជាតិកាតា ក្រោយឈ្នះលើកដំបូងក្នុងប្រវតិ្តសាស្រ្តនៅឆ្នាំ ២០១៩ ក្រោយយកឈ្នះលើក្រុមជម្រើសជាតិជប៉ុន ដោយលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ។
សូមជម្រាបថាព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ១៩៥៦ ពោលគឺមានអាយុកាល៦៨ឆ្នាំហើយ ខណៈក្រុមជម្រើសជាតិជប៉ុន ឈ្នះជើងឯកច្រើនជាងគេ ចំនួន៤លើក ឆ្នាំ១៩៩២, ២០០០, ២០០៤, ២០១១ ស្របពេលកាតា បាន២លើក។
គួរដឹងថាព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មាន២៤ក្រុមចូលរួម ចាប់ផ្តើមប្រកួតពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤៕