ភ្នំពេញ៖ មុខសញ្ញាគាស់បន្ទប់ខុនដូ នៅខណ្ឌទួលគោកមួយកន្លែង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបាន ត្រង់ចំណុចភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
![](https://cdn.troryorng.com/wp-content/uploads/2024/02/27161618/image-528-1024x518.png)
ជនសង្ស័យដែលបង្ក្រាបបានមានឈ្មោះ កែវ បញ្ញារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ៤០z បន្ទប់លេខ១៣ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមុខសញ្ញាចាស់។
![](https://cdn.troryorng.com/wp-content/uploads/2024/02/27161617/image-529-576x1024.png)
ក្រោយឃាត់ខ្លួន កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យទៅឆែកបន្ទប់ស្នាក់នៅ ហើយបានរកឃើញឯកសារសំខាន់ៗ មួយចំនួនរបស់ជនរងគ្រោះ ដែលលួចបាននាពេលកន្លងទៅ ក្នុងនោះ មានដូចជាអត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ និងឯកសារមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកឯកសារដកហូតបាន បានទាក់ទងប្រគល់ជូនទៅជនរងគ្រោះវិញផងដែរ៕
![](https://cdn.troryorng.com/wp-content/uploads/2024/02/27161616/image-530-768x1024.png)
អត្ថបទ៖ ចតុមុខ
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)