គិតត្រឹមពេលនេះរកគណៈកម្មការបានរកឃើញក្រុមខ្លាំងជាងគេ២ក្រុមមុនគេ កក់កៅអីឡើងទៅលេងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ AFC Champion League 2023-24 ដែលជាពានរង្វាន់ក្លិបធំជាងគេប្រចាំទ្វីបអាស៊ី។
![](https://cdn.troryorng.com/wp-content/uploads/2024/02/27160835/428627665_936841968090412_280702990357059618_n-819x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/02/27160834/428628784_936888624752413_1090519426886541931_n-819x1024.jpg)
ក្រុមទាំង២នោះមាន Jeonbuk Hyundai Motors របស់កូរ៉េខាងត្បូង និង Shandong Taishan F.C. របស់ចិន ខណ: Kawasaki Frontale របស់ជប៉ុន, Pohang Steelers របស់កូរ៉េខាងត្បូង ធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។
![](https://cdn.troryorng.com/wp-content/uploads/2024/02/27160832/426366508_933535485087727_2409581420803972066_n-1024x576.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/02/27160833/428640596_936884261419516_8506540052935175484_n-1024x576.jpg)
ពានរង្វាន់ AFC Champions League 2023 ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ី បែងចែកជា២តំបន់ដោយក្នុងនោះមានតំបន់ភាគខាងលិច (សហព័ន្ធបាល់ទាត់អាស៊ីខាងលិច,សហព័ន្ធបាល់ទាត់អាស៊ីខាងត្បូងនិងសហព័ន្ធបាល់ទាត់អាស៊ីកណ្ដាល) ចំណែកតំបន់មួយទៀតគឺអាស៊ីខាងកើត (សហព័ន្ធបាល់ទាត់អាស៊ីខាងកើត និងសហព័ន្ធបាល់ទាត់អាស៊ាន)។
![](https://cdn.troryorng.com/wp-content/uploads/2024/02/27160831/426196494_932946138479995_1371278453956982082_n-1024x576.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/02/27160830/428634451_936841244757151_3992722538659467656_n-1024x576.jpg)
ពានរង្វាន់ AFC Champions League បង្កើតឡើងដំបូងតាំងពីឆ្នាំ១៩៩៦-៩៧ ហើយក្រុម Al-Hilal របស់អារ៉ាប៊ីសាអ៊ូឌីត ឈ្នះជើងឯកច្រើនជាងគេគឺចំនួន ៤លើក ខណ:ក្រុម Pohang Steelers របស់កូរ៉េខាងត្បូង បាន៣ដងម្នាក់៕
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)