កាលពីនៅរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភ: ឆ្នាំ២០២៤ លីគលំដាប់ទី២ កម្ពុជា Cambodian League 2 បានបញ្ចេញតារាងចំណាត់ថ្នាក់សប្ដាហ៍ទី១៧ ខណ:គ្មានឈ្មោះក្លិបបាល់ទាត់អង្គរស៊ីធី (Angkor City FC) ពោលគឺនៅសល់តែ ៧ក្រុមប៉ុណ្ណោះ។
![](https://cdn.troryorng.com/wp-content/uploads/2024/02/27160522/5674-1024x683.jpg)
ដូចនេះ ក្លិបបាល់ទាត់ អង្គរស៊ីធី គឺត្រូវបានកាត់ចេញពីការប្រកួតពានរង្វាន់លីគទី២ កម្ពុជា Cambodian League 2 ក្នុងនោះផងដែរ រាល់ពិន្ទុ និងគ្រាប់បាល់ រវាងក្រុមទាំងអស់ ដែលបានប្រកួតជាមួយក្រុមអង្គរស៊ីធី ដែលគណៈកម្មការដកចេញ មិនត្រូវបានរាប់បញ្ចូលឡើង។
ដូចនេះ បានធ្វើអោយតារាងចំណាត់ ពានរង្វាន់លីគទី២ កម្ពុជា Cambodian League 2 មានបច្ចុប្បន្នភាពដូចខាងក្រោម៖
![](https://cdn.troryorng.com/wp-content/uploads/2024/02/27160524/StandingCL217-1024x1024.jpg)
បញ្ជាក់ថា មូលហេតុក្លិបបាល់ទាត់អង្គរស៊ីធី ត្រូវបានដកឈ្មោះចេញពីពានរង្វាន់ Cambodian League 2 គឺដោយសារបញ្ហាហិរញ្ញវត្ថុ ខណ: CPL ក៏បានពិន័យអង្គរស៊ីធី តាមច្បាប់ដែលបានចែងមានដូចជា៖
– ហាមប្រាម ១ ឆ្នាំពីការប្រកួត
– ពិន័យ ១០០០ ដុល្លារ
– គ្រូបង្វឹក Charlie Pomroy ក៏ជាប់បម្រាមរយៈពេល ១ ឆ្នាំ៕
![](https://cdn.troryorng.com/wp-content/uploads/2024/02/27160523/%E1%9E%8A%E1%9E%9A%E1%9E%99%E1%9F%81%E1%9E%9A%E1%9E%99-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)