បន្ទាប់ពីក្លិបបាល់ទាត់ អង្គរស៊ីធី គឺត្រូវបានកាត់ឈ្មោះចេញពីពានរង្វាន់លីគទី២ កម្ពុជា Cambodian League 2 ក្នុងនោះផងដែរ រាល់ពិន្ទុ និងគ្រាប់បាល់ រវាងក្រុមទាំងអស់ ដែលបានប្រកួតជាមួយក្រុមអង្គរស៊ីធី ដែលគណៈកម្មការដកចេញ មិនត្រូវបានរាប់បញ្ចូលឡើយ ខណ:ការប្រកួតប្រជែងនៅសល់តែ៧ក្រុមប៉ុណ្ណោះ។
![](https://cdn.troryorng.com/wp-content/uploads/2024/02/27160247/428622632_1191420472182952_7261347993979499969_n-1024x428.jpg)
កម្មវិធីប្រកួតថ្ងៃសៅរ៍ ទី២៤ ខែកុម្ភ: ឆ្នាំ២០២៤៖
- មជ្ឃមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិអាយុក្រោម ១៨ឆ្នាំ ប៉ះ វិសាខា (ខ) នៅទីលានសាលាបាល់ទាត់ជាតិ វេលាម៉ោង ៣:៤៥រសៀល
- សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ប៉ះ សៀមរាប នៅនៅទីលានបណ្ឌិតសភានគបាលកម្ពុជា វេលាម៉ោង ៣:៤៥រសៀល។
កម្មវិធីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភ: ឆ្នាំ២០២៤៖
- ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ប៉ះ Tiffy Army FC នៅកីឡដ្ឋានឡាយហ្វ វេលាម៉ោង ៦:០០ល្ងាច។
ខណ: ISI ដង្កោសែនជ័យ (ខ) ត្រូវសម្រាក១សប្តាហ៍ ក្រោយក្លិបបាល់ទាត់ អង្គរស៊ីធី ត្រូវបានកាត់ឈ្មោះចេញពីពានរង្វាន់លីគទី២ កម្ពុជា Cambodian League 2៕
តារាងចំណាត់ថ្នាក់សប្ដាហ៍ទី ១៧៖
![](https://cdn.troryorng.com/wp-content/uploads/2024/02/27160246/428480862_1190227108968955_513525896717122554_n-1-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)