ជំនួបរវាង វិសាខា (ខ) ជួបសមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ ពានរង្វាន់លីគលំដាប់ទី២ កម្ពុជា Cambodian League 2 នៅសប្តាហ៍ទី១៩ ជុំទី៣ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នឹងបើកឱ្យអ្នកគាំទ្រចូលរួមទស្សនាដោយស៊េរី។
![](https://cdn.troryorng.com/wp-content/uploads/2024/02/27155452/%E1%9F%A6%E1%9F%A5%E1%9F%A5%E1%9F%A8-1024x683.jpg)
ក្នុងនោះក្លិបបាល់ទាត់វិសាខា មានកិត្តិយសសូមជម្រាបថា ការប្រកួតរវាងក្រុម វិសាខា (ខ) និងសមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ធៃ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ខាងមុខ ដែលជាជំនួបចុងក្រោយនៅកីឡដ្ឋានព្រីនស៍ នឹងមិនធ្វើការលក់សំបុត្រចូលទស្សនាឡើយ។
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី១៨៖
![](https://cdn.troryorng.com/wp-content/uploads/2024/02/27155450/StandingCL218-1024x1024.jpg)
ដូចនេះសម្រាប់បងប្អូនអ្នកគាំទ្រ អាចចូលរួមទស្សនាការប្រកួតបានដោយសេរី។ កាលប្រកួត នឹងវេលាម៉ោង ៣:៤៥ នាទីរសៀល នៅកីឡដ្ឋានព្រីនស៍ នឹងមានការផ្សាយផ្ទាល់ដោយ សារព័ត៌មានត្រយង៕
![](https://cdn.troryorng.com/wp-content/uploads/2024/02/27155449/7fhd-846x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)