សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បានរៀបចំបង្កើតពានរង្វាន់ FIFA Series សម្រាប់ប្រទេសជាសមាជិករបស់ខ្លួនចំនួន២០ក្រុមចែកជា៥ពូល ប្រកួតប្រជែងក្នុងថ្ងៃ FIFA Day ស្របពេលដែលក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូលជាមួយក្រុមជម្រើសជាតិ កាប់វែរ (Cape Verde), ប្រទេស (គុយយ៉ាន) Guyana និងប្រទេស (ហ្គីណេអេក្វាទ័រ) Equatorial Guinea។
តាមគម្រោងការប្រកួតនេះធ្វើឡើងនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ពីថ្ងៃទី២១ ដល់២៦ ខែមីនា ឆ្នាំ២០២៤ ដោយមានកម្មវិធីដូចជា៖
ថ្ងៃទី២១ មីនា ២០២៤ ប្រទេសកាប់វែរ Vs ប្រទេសគុយយ៉ាន
ថ្ងៃទី២២ មីនា ២០២៤ ប្រទេសហ្គីណេអេក្វាទ័រ Vs ប្រទេសកម្ពុជា
ថ្ងៃទី២៥ មីនា ២០២៤ ប្រទេសកាប់វែរ Vs ប្រទេស ហ្គីណេអេក្វាទ័រ
ថ្ងៃទី២៦ មីនា ២០២៤ ប្រទេសកម្ពុជា Vs ប្រទេសគុយយ៉ាន
ប្រកួតបើកឆាករបស់កម្ពុជា ត្រូវប៉ះប្រទេសហ្គីណេអេក្វាទ័រ ដូច្នេះសារព័ត៌មានត្រយង សូមណែនាំព័ត៌មានខ្លះៗពីប្រទេសមកពីទ្វីបអាហ្វ្រិក មួយនេះជូនប្រិយមិត្តជ្រាប៖
១) ទីក្រុងឈ្មោះ៖ Malabo
២) ភាសាផ្លូវការ៖ អេស្ប៉ាញ, បារាំង, ព័រទុយហ្គាល់
៣) សាសនា៖ គ្រិស្តសាសនា
៤) ប្រធានាធិបតី៖ Teodoro Obiang
៥) ទទួលឯករាជ្យ៖ ១២ តុលា ១៩៦៨ ពីប្រទេសអេស្ប៉ាញ
៦) ផ្ទៃដី៖ ២៨,០៥០គីឡូម៉ែត្រក្រឡា
៧) ប្រជាជន៖ ១,៦៧៩,១៧២ នាក់ (ទិន្នន័យឆ្នាំ២០២២)
៨) ព្រំប្រទល់៖ ខាងជើងជាប់កាមេរ៉ូន, ខាងត្បូងនិងខាងកើត ជាប់ហ្គាបុង, ខាងលិចជាប់ឈូងសមុទ្រហ្គីណេ
៩) ចម្ងាយ៖ ពីកម្ពុជា ទៅហ្គីណេអេក្វាទ័រ មាន១០,៤៨០ គីឡូម៉ែត្រ (distancefromto)
អំពីក្រុមបាល់ទាត់ជម្រើសជាតិហ្គីណេអេក្វាទ័រ វិញមាន៖
១) លេខ៧៩ ពិភពលោក
២) ប្រកួតដំបូង៖ ១៩៧៥ ចិន ៦-២ ហ្គីណេអេក្វាទ័រ
៣) ឈ្នះច្រើនគ្រាប់បង្អស់៖
ហ្គីណេអេក្វាទ័រ ៤-០ អាហ្រ្វិកកណ្តាល (២០១៤)
ហ្គីណេអេក្វាទ័រ ៤-០ ស៊ូដង់ខាងត្បូង (២០១៦)
ហ្គីណេអេក្វាទ័រ ៤-០ កូឌីវ័រ (២០២៤)
៤) ចាញ់ច្រើនគ្រាប់៖ កុងហ្គោ ៦-០ ហ្គីណេអេក្វាទ័រ (១៩៩០)
៥) ប្រធានក្រុមនិង Top Scores៖ Emilio Nsue (លេងឱ្យអេស្ប៉ាញ ឈុតU16 ដល់ U21) ធ្លាប់លេងMallorca, Middlesbrough, Birmingham City, APOEL ក្នុងទ្វីបអឺរ៉ុប។ ធ្លាប់ឈ្នះពានឯកត្តជន Africa Cup of Nations Golden Boot ឆ្នាំ២០២៣ និង Africa Cup of Nations Team of the Tournament ឆ្នាំ២០២៣ ខណៈគិតត្រឹមពេលនេះគេរកគ្រាប់បាល់អោយក្រុមជម្រើសជាតិបាន២២គ្រាប់ម្នាក់ឯង។
៦) គ្រូបង្វឹក៖Federico Bikoro ធ្លាប់ដឹកនាំឈុតនារី, គ្រូក្រុមបុរស U17, U23 និងគ្រូបណ្តោះអាសន្នរបស់ហ្គីណេអេក្វាទ័រ មុនចុះកិច្ចសន្យាជាគ្រូបង្គោលផ្លូវការនៅថ្ងៃទី ២៣ មីនា ឆ្នាំ២០២១ មកទល់បច្ចុប្បន្ន។ បុរសវ័យ៤៨ឆ្នាំរូបនេះ ធ្លាប់លេងឱ្យជម្រើសជាតិ ហ្គីណេអេក្វាទ័រ ចំនួន៣លើកចន្លោះឆ្នាំ១៩៩៨ ដល់២០០២ ក្នុងនាមជាខ្សែប្រយុទ្ធ។
៧) ៥ប្រកួតចុងក្រោយរបស់ហ្គីណេអេក្វាទ័រ៖
– ៩ មករា ហ្គីណេអេក្វាទ័រ ១-១ ជីប៊ូទី (មិត្តភាពអន្តរជាតិ)
– ១៤ មករា នីហ្សេរីយ៉ា ១-១ ហ្គីណេអេក្វាទ័រ (ពូល A ជើងឯកទ្វីបអាហ្វ្រិក – 2023 AFCON)
– ១៨ មករា ហ្គីណេអេក្វាទ័រ ៤-២ ហ្គីណេ-ប៊ីសាវ (ពូល A ជើងឯកទ្វីបអាហ្វ្រិក – 2023 AFCON)
– ២២ មករា ហ្គីណេអេក្វាទ័រ ៤-០ កូឌីវ័រ (ពូល A ជើងឯកទ្វីបអាហ្វ្រិក – 2023 AFCON)
– ២៨ មករា ហ្គីណេអេក្វាទ័រ ០-១ ហ្គីណេ (វគ្គ១៦ក្រុមជើងឯកទ្វីបអាហ្វ្រិក – 2023 AFCON)
៨) កោះហៅក្នុងបញ្ជី២៣នាក់ចុងក្រោយក្នុងខែមករា មានតែខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ José Nabil Ondo ម្នាក់ប៉ុណ្ណោះ ដែលប្រកបអាជីពក្នុងស្រុក ក្រៅពីនោះភាគច្រើនប្រកបអាជីពនៅទ្វីបអឺរ៉ុប។
ក្រុមជ្រាបព័ត៌មានខ្លះៗហើយ តើប្រិយមិត្តយល់យ៉ាងណាពីក្រុមបាល់ទាត់ជម្រើសជាតិJosé Nabil Ondo ហ្គីណេអេក្វាទ័រ?