ជំនួបរវាង វិសាខា (ខ) ជួបសមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ ពានរង្វាន់លីគលំដាប់ទី២ កម្ពុជា Cambodian League 2 នៅសប្តាហ៍ទី១៩ ជុំទី៣ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នឹងបើកឱ្យអ្នកគាំទ្រចូលរួមទស្សនាដោយស៊េរី។ កាលប្រកួត នឹងវេលាម៉ោង ៣:៤៥ នាទីរសៀល នៅកីឡដ្ឋានព្រីនស៍ នឹងមានការផ្សាយផ្ទាល់ដោយ សារព័ត៌មានត្រយង។
![](https://cdn.troryorng.com/wp-content/uploads/2024/03/27154758/%E1%9F%81%E1%9E%9A%E1%9E%8F%E1%9F%81%E1%9E%9A%E1%9E%8F%E1%9F%81.jpg)
ក្នុងនោះក្លិបបាល់ទាត់វិសាខា នឹងបើកអោយអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ការប្រកួតរវាងក្រុម វិសាខា (ខ) និងសមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ធៃ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ខាងមុខ ដែលជាជំនួបចុងក្រោយនៅកីឡដ្ឋានព្រីនស៍ នឹងមិនធ្វើការលក់សំបុត្រចូលទស្សនាឡើយ។
សម្រាប់លទ្ធផលប្រកួតនៅថ្ងៃទី០២ មីនា ២០២៤ ក្រុមបាល់ទាត់ឡាយហ្វ បានត្រឹមចែគ្នាម្នាក់១ពិន្ទុ ជាមួយក្រុមសៀមរាប ដោយលទ្ធផល ១-១ ខណៈក្រុមអាយអេស អេស អាយ ដង្កោសែនជ័យ ចាញ់ក្រុមយុវជនជាតិបាទី ដោយលទ្ធផល ៤-១ នៃការប្រកួតពានរង្វាន់លីគទី២ កម្ពុជា (Cambodian League 2) រដូវកាល ២០២៣-២៤៕
![](https://cdn.troryorng.com/wp-content/uploads/2024/03/27154757/%E1%9F%A3%E1%9F%A4%E1%9F%A6%E1%9E%8F%E1%9E%90%E1%9E%9F%E1%9E%8A.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)