លោក វី លីកា គ្រូបង្វឹកក្រុមវិសាខា (ខ) របស់ក្រុមបាល់ទាត់វិសាខា ខ បានបង្ហាញចំណាប់អារម្មណ៍ ជុំវិញការប្រកួតចុងក្រោយ នៅកីឡដ្ឋានព្រីនស៍ នៃពានរង្វាន់ Cambodian League 2 2023/24 ជាមួយសមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ នៅថ្ងៃនេះ។
![](https://cdn.troryorng.com/wp-content/uploads/2024/03/27154756/%E1%9F%81%E1%9E%9A%E1%9E%8F%E1%9F%81%E1%9E%9A%E1%9E%8F%E1%9F%81%E1%9E%B6%E1%9E%9F%E1%9E%8A%E1%9E%B6-1024x683.jpg)
លោក វី លីកា បាននិយាយថា៖ យើងបានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតចុងក្រោយនៅកីឡដ្ឋានព្រីនស៍ ក្នុងការប្រកួតលីគទី២ រដូវកាលនេះ ហើយពួកយើងមានការប្ដេជ្ញាចិត្ត នឹងខំប្រឹងឲ្យអស់ពីសមត្ថភាព លេងនៅលើទីលាន ក្នុងការប្រកួតចុងក្រោយ ជាមួយក្រសួងមហាផ្ទ ដើម្បីដណ្ដើមជ័យជម្នះលើទឹកដីរបស់ពួកយើង។
លោកបន្ថែមថា ដោយសារការប្រកួតនេះ ពួកយើងមិនមានលក់សំបុត្រ បើកឲ្យចូលទស្សនាដោយសេរី ខ្ញុំសង្ឃឹមថា បងប្អូនអ្នកគាំទ្រនឹងអញ្ជើញចូលរួមទស្សនាការប្រកួតនេះឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់ ក្រុមទាំងពីរ ពិសេសអ្នកគាំទ្រវិសាខា និងដើម្បីរួមចំណែកលើកស្ទួយ ការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា។
បញ្ជាក់៖ ការប្រកួតនេះ មិនមានការលក់សំបុត្រឡើយ ដោយបងប្អូនអាចចូលរួមទស្សនាបានដោយការប្រកួតបានដោយសេរី។ កាលប្រកួត នឹងវេលាម៉ោង ៣:៤៥ នាទីរសៀល នៅកីឡដ្ឋានព្រីនស៍ នឹងមានការផ្សាយផ្ទាល់ដោយ សារព័ត៌មានត្រយង៕
![](https://cdn.troryorng.com/wp-content/uploads/2024/03/27154755/%E1%9F%A3%E1%9F%A4%E1%9F%A5%E1%9F%A3%E1%9F%A6%E1%9F%A3-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)