កីឡាករ ទឹម វង្សរ៉ាវុទ្ធ (Tim Vongravuth) របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក ការប្រកួត អ៊ីខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣ /២៤ ក្រោយ​យក​ឈ្នះ​លើក​កីឡាករ កីឡា​ករ Mot Ly តំណាង​ក្រុម​ព្រៃវែង កាល​ពី​ថ្ងៃទី១៧ មីនា នៅទីលាន The Blue Sports Center។

ឆ្លង​កាត់​ការប្រកួត​វគ្គ​ពាកកណ្ដាល​ផ្ដាច់​ព្រ័ត្រ កីឡាករ ទឹម វង្សរ៉ាវុទ្ធ របស់​​ក្លិបបាល់​ទាត់​ណា​ហ្គា​វើលដ៍ បាន​យកឈ្នះកីឡាករ Phy Rapheak ​របស់​ក្លិប​បាល់ទាត់ អង្គរថាយហ្គឺរ ឡើង​ទៅ​វគ្គផ្ដាច់​ព្រ័ត្រ។ ខណ:គូ​ប្រកួត​របស់​ខ្លួន កីឡាករ ម៉ូត លី របស់​ព្រៃវែង បាន​យក​ឈ្នះកីឡាករ ស្រ៊ុន លីលី របស់​បឹងកេត ឡើង​វគ្គផ្ដាច់ព្រ័ត្រ។

ចំណាត់​ថ្នាក់​ជ័យ​លាភី​លេខ១ ដល់​លេខ៤ មាន៖

កីឡាករ ទឹម វង្សរ៉ាវុទ្ធ (Tim Vongravuth) របស់​ក្លិប​បាល់ទាត់​ណាហ្គាវើលដ៍
អបអរសាទរ កីឡាករ ម៉ូត លី (Mot Ly) របស់​ក្លិប​បាល់ទាត់ ព្រៃវែង
អបអរសាទរ កីឡាករ ស្រ៊ុន លីលី (Srun Lyly) របស់​ក្លិប​បាល់ទាត់​បឹងកេត
កីឡាករ Phy Rapheak ​របស់​ក្លិប​បាល់ទាត់ អង្គរថាយហ្គឺរ

គួរបញ្ជាក់ថា ការប្រកួត អ៊ីខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣ /២៤ ដោយ​តំណាង​ក្រុម​ទាំង ១០​បាន​ចូល​រួម​ប្រកួត​មាន​ វិសាខា, ស្វាយរៀង, ISI ដង្កោសែនជ័យ, ភ្នំពេញក្រោន, ណាហ្គាវើលដ៍ ឈ្នះគិរីវង់, ព្រៃវែង, អង្គរថាយហ្គឺរ, បឹងកេត និង Tiffy Army៕

Share.