ក្រោមការសហការជាមួយក្លិប Dwyer’s របស់អូស្ត្រាលី ជាមួយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា Cambodia Boxing Federation – CBF កម្មវិធីប្រកួត ប្រដាល់សកលអាជីពអន្តរជាតិនៅក្នុងទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី១៧ មីនា បានបញ្ចប់ទៅដោយរលូន និងទទួលបានលទ្ធផលបានយ៉ាងល្អ។
កម្មវិធីប្រកួតប្រដាល់សកលអាជីពអន្តរជាតិដែលមានឈ្មោះថា «Angkor International Fight Night» ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅក្នុងទឹកដីក្រុមអង្គរ ខេត្តសៀមរាប ដែលជាការរៀបចំជាលើកដំបូង មាន ៦គូ មកពីមក ៤ប្រទេស។
ក្រោយបញ្ចប់ការប្រកួត ខាងក្រោមគឺជាលទ្ធផល៖
- ពេញ វ៉ាន់ថង ឈ្នះ Tony Lafferty (ផ្ដួលគូប្រកួតនៅទឹកទី១)
- ស៊េរីចាស់ មីស្លីន អាលី ចាញ់ Sam Dwyer (បោះបង់ការប្រកួតនៅទឹកទី២)
- ប៉ែន បូណា ចាញ់ Hy nje Shin (ផ្ដួលគូប្រកួតអោយសន្លប់នៅទឹកទី២)
- វណ្ណា លីហៀង ឈ្នះ សង សាត (ឈ្នះពិន្ទុ)
- Lyvibol Sena Vs Tobi O’neil (មិនបានប្រកួត)
- Rith Devada ឈ្នះ Johee Joyce (ឈ្នះពិន្ទុ)
គួរបញ្ជាក់ថា កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់ គឺសម្រាប់ជាទិសដៅរបស់សហព័ន្ធនាឆ្នាំ២០២៤ នេះ គឺអភិវឌ្ឍធនធានកីឡាករប្រដាល់សកលអាជីពនៅក្នុងប្រទេសកម្ពុជា ដើម្បីឈានឆ្ពោះទៅចូលរួមការប្រកួត ប្រដាល់ សកលអាជីពលក្ខណៈអន្តរជាតិ នាពេលអនាគត៕