ក្លិបបាល់ទាត់បឹងកេត សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) បានប្រកាសពីដៃគូសហការឧបត្ថម្ភថ្មី មួយទៀតគឺជាធនាគារវីង (ខេមបូឌា) ម.ក ខណៈកន្លងទៅមានក្រុមហ៊ុនឯកជនមកពីវិស័យហិរញ្ញវត្ថុជាច្រើនសម្រុកចូលរួមចំណែកក្នុងពិភពបាល់ទាត់ជាតិ។ នេះបើតាមការប្រកួតឱ្យដឹងរបស់ក្លិបបឹងកេត នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នេះ។
បើរាប់ត្រួសវិស័យហិរញ្ញវត្ថុចូលរួមឧបត្ថម្ភបាល់ទាត់ក្នុងស្រុកមានដូចជា៖
- ធនាគារព្រីនស៍៖ ក្លិបបាល់ទាត់វិសាខា
- Pi Pay៖ ក្លិបភ្នំពេញក្រោន
- ធនាគារស្ថាបនា៖ ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ
- ធនាគារកាណាឌីយ៉ា៖ ព្រះខ័នរាជស្វាយរៀង
- ស្ថានមីក្រូហិរញ្ញវត្ថុ JACCS៖ Cambodian Premier League
- ធនាគារអេស៊ីលីដា៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
- ធនគារ Wing៖ បឹងកេត