តុលាការក្នុងខេត្ត Hubei (ហ៊ូប៉ី) បានសម្រេចកាត់ទោសលោក Chen Xuyuan ឱ្យជាប់ពន្ធធនាគារអស់មួយជីវិត នេះបើយោងតាមចេញផ្សាយដោយសារព័ត៌មានចិន China Daily នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នេះ។
![](https://cdn.troryorng.com/wp-content/uploads/2024/03/27145418/image-1693.png)
សូមជម្រាបថា លោក Chen Xuyuan ដែលជាអតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ចិន ត្រូវបានកោះហៅចូលសវនាការ ក្នុងខេត្ត Hubei (ហ៊ូប៉ី) ភាគកណ្តាលប្រទេសចិន ដោយកាត់ទោសពីបទស៊ីសំណូកប្រាក់ប្រមាណ ៨១ លានយន់ (១១.៣ លានដុល្លារ) និងពីបទរៀបលទ្ធផលការប្រកួតដូចគ្នា កាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។
![](https://cdn.troryorng.com/wp-content/uploads/2024/03/27145417/image-1694.png)
ក្រោយមកទៀត លោក Li Tie អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិចិន ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ជុំវិញបទសូកប៉ាន់ និងកំណត់លទ្ធផលប្រកួត របស់ក្រុមជម្រើសជាតិចិន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។
![](https://cdn.troryorng.com/wp-content/uploads/2024/03/27145416/image-1695.png)
លោក Chen Xuyuan ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់ចិន តែងតាំងជាគ្រូបង្វឹកចិន នៅឆ្នាំ២០១៩ ដើម្បីជំនួសលោក Marcello Lippi ខណៈគ្រានោះលោកត្រូវមានភារកិច្ចដឹកនាំក្រុមចិនធ្វើយ៉ាងណា ឱ្យឡើងទៅកានវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០២២ នៅកាតា។
ជុំវិញករណីខាងលើបានធ្វើឱ្យកីឡាបាល់ទាត់នៅប្រទេសចិន មានបញ្ហាទម្រង់ លេងយ៉ាងខ្លាំង និងបរាជ័យជាបន្តបន្ទាប់ជាពិសេសការប្រកួតលើឆាកអន្តរជាតិ សូម្បីកៅអីទៅប្រកួត World Cup ប៉ុន្មានលើកចុងក្រោយក៏គ្មាន ទោះបីមានកីឡាករចូលសញ្ជាតិច្រើនក៏ដោយ៕
![](https://cdn.troryorng.com/wp-content/uploads/2024/03/27145416/image-1696.png)
![](https://cdn.troryorng.com/wp-content/uploads/2024/03/27151006/Troryorng-Telegram-1-1024x126-1-1-1-1.jpg)