ក្លិបបាល់ទះ Klub Bolavoli (Lavani Forever) ដែលមានកីឡាករ ជម្រើសជាតិឥណ្ឌូណេស៊ី Dio Zulfikri បានប្រកាសនាំចូលកីឡាករសញ្ជាតិប្រេស៊ីល ១រូបគឺកីឡាករ Renan Zanatta Buiatti ដែលមានកម្ពស់ ២.១៧ម៉ែត្រ ដើម្បីចូលរួមជាមួយក្រុម។
Renan Zanatta Buiatti គឺជាកីឡាករ ដែលមានបទពិសោធន៍ក្រាសក្រែលក្នុងអាជីពបាល់ទះ ដោយរូបគេធ្លាប់បានលេងអោយក្លិបក្នុងប្រទេសកមណើតរបស់ខ្លួនជាច្រើនរួមមាន EC Bancespa, São Bernardo Vôlei, SESI São Paulo, JF Vôlei, SESC–RJ, Vôlei Renata និងFarma Conde Vôlei São José ជាដើម។
ដោយឡែកសម្រាប់អាជីពនៅក្រៅប្រទេសកីឡាករលេងតំណែងជាស្មាត់ធំរូបនេះ ធ្លាបលេងអោយក្លិបធំៗជាច្រើនដូចជាង ក្លិប Porto Robur Costa ក្លិប Volley Milano និងក្លិប BCC Castellana Grotte របស់ប្រទេសអ៊ីតាលី និងមាននៅប្រទេសតួគី នៅក្លិប Sorgun Belediyespor។
ខណ:ចុងក្រោយនេះ Renan ប្រកបនៅក្លិប Tourcoing Lille Métropole Volley-Ball សមាជិករបស់លីគកំពូលបារាំងមានឈ្មោះថា “LNV Ligue A” មានមមូលដ្ឋានក្នុងទីក្រុម នៅក្នុង Tourcoing របស់ប្រទេសបារាំង មុនផ្ទេរមកចូលរួមជាក្លិប Klub Bolavoli (Lavani Forever) របស់ប្រទេសឥណ្ឌូនេស៊ី។
កីឡាករ Renan Zanatta Buiatti កើតនៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៩០ បច្ចុប្បន្នមានវ័យ ៣៤ឆ្នាំ រូបគេមានដើមកំណើតនៅក្នុងតំបន់ Uberlândiaក្នុងរដ្ឋ Minas Gerais ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។ កឡាកររូបនេះ គឺជាផ្នែកដែលបានសាងស្នាដៃក្នុងក្រុមជម្រើសជាតិរបស់ខ្លួន រួមមាន៖
ឈ្នះមេដាយប្រាក់ FIVB World Championship ឆ្នាំ២០១៤ នៅប្រទេស ប៉ូឡូញ
ឈ្នះមាដាយមាស FIVB World Grand Champions Cup ឆ្នាំ២០១៧ នៅប្រទេសជប៉ុន
ឈ្នះមេដាយប្រាក់ FIVB World League ឆ្នាំ២០១៧ នៅប្រទេសប្រេស៊ីល
ឈ្នះមេដាយប្រាក Pan American Games ឆ្នាំ២០១៥ នៅប្រទេសកាណាដា
ឈ្នះមេដាយមាស Pan American Cup ឆ្នាំ២០១៣ នៅប្រទេសម៉ិកស៊ិក
ឈ្នះមេដាយមាស CSV South American Championship ចំនួន ៣លើក ឆ្នាំ២០១៣, ២០១៥ និង២០១៧៕