នៅចុងខែសីហា ឆ្នាំ២០២៤ ខាងមុខកម្ពុជា នឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះពានរង្វាន់បាល់ទះ SEA V League Challenge Cup ដែលមានម្ចាស់ផ្ទះកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និងមីយ៉ានម៉ា។
យោងតាមការចេញផ្សាយពីផេក បាល់ទះ Asean Volley Gossips បានចុះផ្សាយថា កម្ពុជា នឹងទទួលសិទ្ធជាម្ចាស់ផ្ទះនៃពានរង្វាន់ SEA V League Challenge Cup នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ថ្មីៗនេះដោយមានក្រុមចូលរួមចំនួន៤ប្រទេស ដូចជា មានម្ចាស់ផ្ទះកម្ពុជា, ម៉ាឡេស៊ី, សិង្ហបុរី, និងមីយ៉ានម៉ា ខណៈដែលការប្រកួតគ្រោងនឹងរៀបចំនៅថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។
ទោះយ៉ាងណាក្តីរងចាំការជូនដំណឹងផ្លូវការពីសហព័ន្ធបាល់ទះកម្ពុជា ជាមុនសិន សម្រាប់ការប្រកួតដែលនឹងធ្វើឡើងនៅទឹកដីកម្ពុជា មួយនេះ។
យ៉ាងណាមិញកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ SEA VLeague លើកទី៤ ជាមួយសមាគមបាល់ទះអាស៊ី អាគ្នេយ៍ នៅប្រទេសថៃ។
សូមជម្រាបថា សម្រាប់ក្រុមទាំង៤ មានដូចជា៖ កម្ពុជា, ម៉ាឡេស៊ី, សិង្ហបុរី, និងមីយ៉ានម៉ា ដែលគ្រោងនឹងប្រកួតនាពេលខាងមុខនេះ គឺប្រកួតគ្នាយកតែ១ក្រុមតែប៉ុណ្ណោះ ដើម្បីឡើងទៅប្រកួតជុំបន្តក្នុងពានរង្វាន់ SEA V.League ដែលជាពានរង្វាន់ប្រចាំតំបនអាស៊ាន។
គួរឱ្យដឹងថា ពារង្វាន់ SEA V.League បង្តើតឡើងដំបូងនៅឆ្នាំ២០១៧ ពោលគឺមានអាយុកាល ៧ឆ្នាំហើយ ដោយក្នុងនោះប្រទេសដែលឈ្នះពាននេះដំបូងគេ បានលើក្រុមជម្រើសជាតិបាល់ទះក្នុងសាលរបស់ឥណ្ឌូនេស៊ី ជើងឯករងបានលើក្រុមថៃ លេខ៣វៀតណាម និងលេខ៤ គឺក្រុមហ្ចីលីពីន សម្រាប់ជើងទី១ ដោយគ្រារនោះប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣។
ដោយឡែកសម្រាប់ជើងទី២ នៅឆ្នាំ២០២៣ ដដែល ជើងឯកបានលើក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ជើងឯករងបានលើក្រុមជម្រើសជាតិវៀតណាម លេខ៣ថៃ និងលេង៤ម្ចាស់ផ្ទះហ្វីលីពីន៕