បាត់ដំបង៖ ម្ចាស់ដីចម្ការមួយកន្លែង នៅភូមិអូរចំនិប ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបងបានភ្ជូររាស់ដាំដុះ និងអាស្រ័យផលលើដីចម្ការរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដោយមិនមានបញ្ហាអ្វីនោះទេ ទើបនៅឆ្នាំនេះ គាត់បានរៀបចំភ្ជួររាស់ដីរួចជាស្រេច រង់ចាំធ្លាក់ភ្លៀងមកដល់គាត់នឹងចាប់ផ្តើមដាំដុះ ស្រាប់តែនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ បែជាប្រទះឃើញគ្រាប់មីនតោនចំនួន៣គ្រាប់នៅត្រួតលើ នៅក្នុងដីចម្ការរបស់ពួកគាត់ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142532/image-562.png)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142531/image-563.png)
ក្រោប្រទះឃើញបែបនេះ ពួកគាត់បានរាយការណ៍ទៅកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ ដើម្បីជួយអន្តរាគមន៍យកចេញ និងបន្តការបោសសម្អាតមីននៅតំបន់ដីជាប់គ្នានេះមន្ថែមទៀត។ ព័ត៌មានបានឱ្យដឹងថា សភាពរបស់មីនតោនទាំងអស់នោះ គឺនៅមានគុណភាពដែលអាចបង្កផ្ទុះខ្ពស់បានគ្រប់ពេល។ហើយនេះក៏ជាសំណាងល្អណាស់ដែលម្ចាស់ចម្ការមិនបរត្រាក់ទ័រកិនប៉ះចំកន្លែងមានមីនតោននោះ៕
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142530/image-564.png)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142530/image-565.png)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142529/image-566.png)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142528/image-567.png)
អត្ថបទ៖ ចតុមុខ
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)