សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ (KIF) នឹងរៀបចំការប្រកួតប្រដាល់គុនខ្មែរ ដែលមានឈ្មោះថា មហាព្រឹត្តិការណ៍ សង្ក្រាន្តកម្ពុជាគុនខ្មែរ KKIF ដែលមានការចូលរួមពីសំណាកល់កីឡាករលំដាប់ៗ ជាច្រើនរូប។
ស្របពេលកីឡាករគុនខ្មែរ ចាន់ ប៊ុនហឿន ក៏មានឈ្មោះប្រកួត មានតួនាទីការពារខ្សែក្រវាត់ (KKIF KUN KHMER WORLD CAMPION ) ដោយត្រូវជួបជាមួយកីឡាករចិន រ៉ុង ឡុង។ ចាន់ ប៊ុនហឿន បានក្លាយជាម្ចាស់រថយន្តខ្លាញ់គោថ្មីពីប៊ូសស្រ្តង ក្រោយយកឈ្នះ មឿន សុខហ៊ុច ក្នុងព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឲ្យឡាន” កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។
ក្រៅពីចាន់ ប៊ុនហឿន ក៏នៅមានមនុស្សឈើ សុខ ធី មួយគូទៀត ដែលត្រូវមានតួនាទីការពារខ្សែក្រវាត់ (KKIF KUN KHMER WORLD CAMPION )ដោយត្រូវជួបជាមួយកីឡាករចិន យៀន ម៉ឹងស៊ិន Yuan Mengsen ដែលជាម្ចាស់ខ្សែក្រវាត់4ខ្សែមកពីប្រទេសចិន។
សមាសភាពសរុបកីឡាករទាំង ៧គូដែលត្រូវចូលរួមប្រកួតនា (មហាព្រឹត្តិការណ៍ សង្ក្រាន្តកម្ពុជាគុនខ្មែរKKIF )នាថ្ងៃទី១៣ ខែមេសាឆ្នាំ២០២៤៖
គួបញ្ជាក់ថា ការប្រកួតក្នុងមហាព្រឹត្តិការណ៍ សង្ក្រាន្តកម្ពុជាគុនខ្មែរKKIF មានការចូលរួមពីកីឡាករមកពីបណ្ដាលប្រទេសដូចជា ចិន អ៊ីរ៉ង់ ឡាវ ម៉ារ៉ុក រួមជាមួយកម្ពុជា។ កាលប្រកួតនឹងធ្វើឡើង តំបន់ 7NG ភូមិសេដា ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ៕