ភ្នំពេញ ៖ ជនសង្ស័យម្នាក់ឡើងទៅលើផ្ទះជួល ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ម្ចាស់ផ្ទះមើលឃើញតាមរយៈកាមេរ៉ាសុវត្តិភាព ចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនពេលកេីតហេតុ ជនសង្ស័យឡើងទៅលើផ្ទះជួល ខណៈដែលម្ចាស់ផ្ទះកំពុងនៅបន្ទប់ខាងក្រោម មើលឃើញតាមរយៈកាមេរ៉ាសុវត្តិភាព ឡើងទៅបិទខ្ទប់ទ្វារជណ្តើរច្រកឡើង ចាប់ឃាត់ សាកសួរ ម្តងរកអ្នកនេះ ម្តងរកអ្នកនោះ ដោយមានការសង្ស័យ ព្រោះកន្លងមក ភិនភាគខាងលើធ្លាប់ធ្វើសកម្មភាពឡើងលួចទ្រព្យសម្បត្តិតាមបន្ទប់ជួល ទើបចាប់ឃាត់ប្រគល់ឱ្យសមត្ថកិច្ច ។

ជនសង្ស័យត្រូវបាននាំយកទៅសាកសួរ នៅប៉ុស្តិ៍ចោមចៅទី៣ ឆែកពិនិត្យមើលរកឃើញសុទ្ធតែឧបករណ៍ជក់គ្រឿងញៀន សមត្ថកិច្ចអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.