កីឡាការិនី ទូច ចាន់វត្តី បាន​រង​របួស​បាក់ឆ្អឹង​ដៃ​ខាង​ឆ្វេង នៅ​អំឡុង​ពេល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ សេនាគុនខ្មែរ យ័ន្ត៨ទិស (Kun Khmer Warriors) កាល​ពី​រាត្រី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅ​ខេត្តត្បូងឃ្មុំ។

ក្នុង​ជំនួប​ប៉ះ​គូ​ប្រកួត​ជា​មួយ​កីឡាការិនីចិន លីន ជៀហៃ (LIN JIAHUl) ទូច ចាន់​វត្តី បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ ដោយ​វាយ​គូ​ប្រកួត​ចូល​ជា​ច្រើន​ដៃ នៅ​ទឹក​ទិ១ និងទី២ ខណ:ឈាន​ដល់​ទឹក​ទី៣ គូនេះ​ក៏​​នៅ​តែបញ្ចេញ​ក្បាច់​ដាក់​គ្នា​បាន​យ៉ាង​ល្អ តែ​ដោយ​សារ​មាន​បញ្ហា​បន្តិច ក៏​បាន​ធ្វើ​អោយ​កីឡាការិនី​គុន​ខ្មែរ ភ្លាត់​ជើង​ដួល​សង្កត់​ដៃ​ខាង​ឆ្វេង​ធ្វើ​អោយ​មាន​របួស។

ទស្សនាវីដេអូ នៃការប្រកួត កាលពី​ពី​រាត្រី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤៖

រំលឹកថា កញ្ញា ទូច ចាន់វត្តី ជាកីឡាការិនីកម្ពុជា​ដំបូងគេបង្អស់ដែលបាន​យកឈ្នះ​មេដាយ​មាស​គុន​ខ្មែរ​លើ​កីឡាការិនីវៀតណាម Nguyen Thi Chi ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាមផ្នែកនារី នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

Share.