អបអរសាទរ! កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ដាក់បញ្ចូលក្នុង 30 Under 30 Asia Class of 2024 ដែលរួមមានបណ្តាសហគ្រិនជោគជ័យ, អ្នកដែលមានឥទ្ធិពល និងអ្នកនាំឲ្យមានវឌ្ឍនភាពក្នុងអាជីពរបស់ខ្លួនឡើងដល់ចំនុចកំពូល។

Forbes គឺជាទស្សនាវដ្តីល្បីល្បាញបំផុតក្នុងការចាត់ចំណាត់ថ្នាក់អ្នកមាន មហាសេដ្ឋី នានា​លើ​ពិភព​លោក។ Forbes គឺជាទស្សនាវដ្តីពាណិជ្ជកម្មរបស់អាមេរិកដែលបង្កើតឡើងនៅ​ក្នុងឆ្នាំ 1917។ ប្រធាន និងជានិពន្ធនាយករបស់វាគឺ Steve Forbes ហើយនាយកប្រតិបត្តិគឺ Mike Federle ។

ធឿន ធារ៉ា គឺជាកូនចៅអ្នកស្រុកពាមរក៍ ខេត្តព្រៃវែង ខណ:​ក្នុង​វិស័យ​គុនខ្មែរ​រូបគេ​ត្រូវ​ជាកូន​សិស្ស​លោក អេ ភូថង ដែលអ្នកគាំទ្រប្រដាល់ដាក់រហ័សនាមថាអ្នកលេងកែងពូថៅដៃខ្លី។

រំលឹកដែរថា ជីវិតនៅធ្វើការប្រើកម្លាំងបាយនៅប្រទេសថៃទាំងដែលខ្លួននៅវ័យកុមារ និង​មិនបាន​រៀនសូត្រ គឺជួបព្យុះភ្លៀងនិងផលលំបាកជាច្រើន ប៉ុន្តែនៅតែប្រឹងតស៊ូជាមួយគ្រួសារ ដោយ​មាន​គោល​បំ​ណងតែមួយគឺដើម្បីរកលុយ៕

Share.