យោតាមការបញ្ចាក់ពីសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នេះ ក្លិបបាល់​ទះ​វិសាខា បាននាំយក​​កីឡាករ​បរទេសចំនួន ៣រូប ដែលមកពីប្រទេសបារាំង ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​មិត្តភាព​អន្តរ​ជាតិខាងមុខ និងចូលរួមក្នុងការហ្វឹកហាត់កម្ដៅសាច់ដុំ ជាមួយ​កីឡករ​បាល់​ទះ​ជម្រើសជាតិកម្ពុជា។

កីឡាករ​បរទេសចំនួន ៣រូប ដែលមកពីប្រទេសបារាំង នោះរួមមាន៖

ទី១. កីឡាករបារាំង Pierre Toledo អាយុ២០ឆ្នាំ មានកម្ពស់១.៩៧ម៉ែត្រ មកពីក្លិប Chaumont VB52 លីគបាល់ទះកំពូលបារាំង ។

ទី២. កីឡាករបារាំង Francois Rebeyrol អាយុ២៥ឆ្នាំ មានកម្ពស់២.០២ម៉ែត្រ មកពីក្លិប Nice Volleyball លីគបាល់ទះកំពូលបារាំង ។

ទី៣. កីឡាករបារាំង-អង់គ្លេស Thomas Gill អាយុ២៤ឆ្នាំ មានកម្ពស់ ១.៩៨ម៉ែត្រ មកពីក្លិប Ajaccio នៃលីគបាល់ទះលំដាប់ទី២របស់បារាំង។

សូមបញ្ចាក់ថា ក្លិបបាល់ទះវិសាខា នឹង​ប្រកួមិត្តភាពអន្តរជាតិ ជាមួយ​ក្លិបបាល់ទះ Lavie Long An របស់វៀតណាម មុនចេញទៅតៃវ៉ាន់ ដើម្បីចូលរួមការប្រកួតពានរង្វាន់ Win+ Steak Volleyball Invitational។

កម្មវិធីប្រកួតមិត្តភាពថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤

  • ក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ ប៉ះ បាល់ទះស្នងការ ន.ប រាជធានីភ្នំពេញ ម៉ោង ៣:០០ នាទីរសៀល
  • ក្រុមបាល់ទះវិសាខា ប៉ះ Lavie Long An របស់វៀតណាម ម៉ោង ៥:០០ នាទីល្ងាច នៅក្នុងសាលបាល់ទះ ក្នុង​ពហុកីឡ​ដ្ឋាន​ជាតិ (ស្តាតអូឡាំពិក) រាជធានីភ្នំពេញ ចូលរូមដោយសេរី៕
Share.