ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតនៅពូល A ជាមួយក្រុមបាល់ទាត់ជម្រើសជាតិថៃ, ម៉ាឡេស៊ី សិង្ហបុរី និងក្រុមឈ្នះ ១រវាង ប៊្រុយណេ ឬ ទីម័រខាងកើត ក្រោយធ្វើការចាប់ឆ្នោតជាផ្លូវការ នៅរសៀលថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម។

ក្រុមចំនួន១១ បែងចែកការប្រកួតជា២ដំណាក់កាល ដោយក្នុងនោះ៖

*ដំណាក់កាលទី១៖ វគ្គជម្រុះ ប្រ៊ុយណេ ប៉ះ ទីម័រខាងកើត (អ្នកឈ្នះឡើងទៅដំណាក់កាលទី២)

  • ជើងទី១៖ ប្រ៊ុយណេ ប៉ះ ទីម័រខាងកើត
  • ជើងទី២៖ ប្រ៊ុយណេ ប៉ះ ទីម័រខាងកើត

*ដំណាក់កាលទី២៖ វគ្គជម្រុះតាមពូលបន្តទៅរកជើងឯក មានក្រុមរង់ចាំដូចជា កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងក្រុមឈ្នះនៅដំណាក់កាលទី១ ចំនួន១ក្រុម (ទីម័រខាងកើត ឬ ប្រ៊ុយណេ)។

  • ពូលAមាន៖ ថៃ, ម៉ាឡេស៊ី, សិង្ហបុរី, កម្ពុជា និង QR Winner (ប៊្រុយណេ ឬ ទីម័ខាងខើងកើត)
  • ពូលB មាន៖ វៀតណាម, ឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា និងឡាវ

សហព័ន្ធបាល់ទាត់អាស៊ាន បានបង្កើតពានរង្វាន់ AFF Championship នេះរាល់២ឆ្នាំម្តងគិតតាំងពីឆ្នាំ១៩៩៦ មកស្របពេលដែរប្រទេសចំនួន៤ធ្លាប់គ្រងជើងឯក ក្នុងនោះថៃ ឈ្នះបាន៧លើក សិង្ហបុរី ឈ្នះ៤លើក វៀតណាម ឈ្នះបាន២លើក និងម៉ាឡេស៊ី ឈ្នះបាន១លើក។ សម្រាប់កម្ពុជា ធ្លាប់ចូលរួមការប្រកួតវគ្គចែកពូលនេះចំនួន៩លើកមកហើយ ប៉ុន្តែមិនទាន់បានឆ្លងផុតវគ្គចែកពូលនៅឡើយនោះទេ។

គួរបញ្ជាក់ថា ជើងឯកប្រចាំតំបន់អាស៊ានដែលបច្ចុប្បន្នមានឈ្មោះស្របតាមម្ចាស់ឧបត្ថម្ភ ថា ASEAN Mitsubishi Electric Cupបង្កើតឡើងដំបូងតាំងពី១៩៩៦ មក ដោយមានឈ្មោះថា AFF Tiger Cup ហើយក្រោយមកប្តូរឈ្មោះទៅជា AFF Suzuki Cup។ ខណ:ការប្រកួតគ្រោង នឹងដំណើរការពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់២១ ខែធ្នូ ឆ្នាំ២០២៤ ស្របពេលដែលប្រទេសជាសមាគមន៍អាស៊ាន រួមគ្នាធ្វើជាម្ចាស់ផ្ទះ៕

Share.